Thứ 3, 20/08/2019, 1:50 GMT+7
អភិរក្សនិងពង្រីកតម្លៃបេតិកភណ្ឌភ្លេង ចាម
07:42, 12/08/2019
វប្បធម៌អរូបីនៃជនជាតិ ចាម សែនសម្បូរបែបហើយមានច្រើនប្រភេទផងជាមួយពិធីបុណ្យនិងពិធីប្រជុំជីវភាព ប្រជាប្រិយកំសាន្តសប្បាយចំនួន ៧២ ប្រភេទក្នុងនោះ មានរាំនិងច្រៀង។ ទម្រង់រូបភាពចំរៀងប្រជាប្រិយ របាំប្រជាប្រិយ វីរកថាជាច្រើនប្រភេទ...បានផ្សារភ្ជាប់ទៅនឹងជំនឿ ជីវភាពរស់នៅរបស់បងប្អូនជនជាតិហើយមានលក្ខណៈសិល្បៈខ្ពស់។
ដើម្បីអភិរក្សនិងពង្រីកតម្លៃបេតិក ភណ្ឌភ្លេងចាម ចាំបាច់ត្រូវជំរុញខ្លាំងក្លាការងារស្វែងរកធ្វើសមុច្ច័យ ស្រាវជ្រាវ ធ្វើអត្តសញ្ញាណកម្មបេតិកភណ្ឌបង្ហាត់បង្រៀននិងបញ្ចូលភ្លេង ចាម ទៅក្នុងសាលារៀន បង្កើនការឃោសនា ផ្សព្វផ្សាយនិងលើកតម្កើងបេតិកភណ្ឌ ធ្វើអោយបេតិកភណ្ឌភ្លេង ត្រូវបានស្តារឡើងវិញ បង្កលក្ខណងាយ ស្រួលអោយសិប្បករទាំងឡាយចូល រួមចំណែក ពន្យល់ណែនាំឱ្យក្មេងៗជំនាន់ក្រោយសិក្សារៀនសូត្រនិង ពង្រីកទូលំទូលាយ។
វង់ភ្លេងមិនអាចខ្វះបានក្នុងរាល់សកម្មភាពខាងជំនឿនៃបងប្អូនជនជាតិ ចាម
 
សិប្បករទាំងឡាយត្រៀមសមែ្តងឧបករណ៍ភ្លេង ប្រពៃណី

សិប្បករ ចាម ភូមិ បាវទ្រុក ផ្លុំត្រែ សារ៉ាណាយ

រាល់ស្ថាប័នគ្រប់គ្រងចាំបាច់ត្រូវ ចាត់តាំងពិធីផ្តោះប្តូរ មហោស្រព សមោសរសិល្បៈចម្រៀងរបាំតន្ត្រី ចាម ជារឿយៗ ទន្ទឹមនឹងនោះ លើកទឹកចិត្តដល់រាល់សមាសភាពសេដ្ឋកិច្ចចូលរួមក្នុងការងារអភិរក្សនិងពង្រីកតម្លៃបេតិកភណ្ឌភ្លេង ចាម៕
កុងធឺ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖