Thứ 7, 28/03/2020, 23:51 GMT+7
អ៊ឹកធឹកពិធីបុណ្យ អាហ្សា នៅតំបន់ អាលឿយ
16:03, 08/02/2020
អាហ្សា គឺជាពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីរបស់ជនជាតិ ប៉ាកូ និយាយដោយឡែកនិងបណ្តាជនជាតិភាគតិចនៅស្រុក អាលឿយ (ខេត្ត ធឿធៀន - ហ្វេ) និយាយរួម សម្តែងទឹកចិត្តគោរពបូជាចំពោះព្រះអាទិទេព ដឹងគុណ ចំពោះ ព្រះម៉ែនៃពូជរុក្ខជាតិទាំងឡាយ ជាពិសេសគឺព្រះម៉ែនៃដើមស្រូវដែលបានចិញ្ចឹមបីបាច់កូន ចៅធំពេញវ័យ។
ពិធីបុណ្យ អាហ្សា​ ​មាន​ពីរ​ប្រភេទ​គឺ​ ​អាហ្សា​កុញ​ ​និង​ អាហ្សាកាន់​។​ ​អាហ្សា​កុញ​ ​មិន​មានកំណត់​ពេលវេលា​ចាត់តាំង​ច្បាស់លាស់​ទេ​ ​ឆ្នាំ​ណា​រដូវ​កាល​អំណោយផល​គឺ​ពិធីបុណ្យ​នេះ​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ខែទី​ ​១​ ​តាម​ចន្ទគតិ​។​ 
ពិធីកិច្ចបោះបញ្ឈរដើម នេវ ក្នុងពិធីបុណ្យ អាហ្សា

អាហ្សា​កាន់​ ​ត្រូវ​បាន​ចាត់តាំង​ជា​រៀងរាល់​ឆ្នាំ​ ​ប្រព្រឹត្ត​ឡើង​រវាង​ពាក់កណ្តាល​ខែ​ ​១១​ ​ដល់​ពាក់កណ្តាល​ខែ​ ​១២​ ​តាម​ចន្ទគតិ​។​ ​ក្នុង​ឱកាស​បុណ្យ​ ​បងប្អូន​ជនជាតិ​នឹង​នាំគ្នា​រាំ​ ​ច្រៀង​ឆ្លងឆ្លើយ​នូវ​បទចម្រៀង​ ​ប្រជាប្រិយ​ក្នុង​ចង្វាក់​ស្គរ​ ​ចង្វាក់​ឃ្មោះ​ពោរពេញ​ទៅ​ ​ដោយ​ភាព​កក់ក្តៅ​និង​ក្តី​ស្រឡាញ់​។​
ពិធី​កិច្ច​អញ្ជើញ​ទទួលទានបាយ​ថ្មី​និង​សម្តែង​ឡើងវិញ​នូវ​ការសម្រាក​លំហែ​

ពិធីបុណ្យ​ អាហ្សា​ ​មាន​ពិធី​កិច្ច​ជាច្រើន​ដូច​៖​ ​ពិធី​លាង​ជម្រះ​ ​បណ្ដេញ​ព្រលឹង​កាច​សាហាវ​ ​ពិធី​រៀបចំ​ពិធី​អញ្ជើញ​ព្រះ​ម៉ែ​ស្រូវ​ ​ពិធី​សែន​ ​អាហ្សា​ ​ពិធី​ទទួលទានបាយ​ថ្មី​ ​ពិធី​ប្រគល់​ស្ពក​គ្រឿង​សំណែន​.​.​.​។​
ពិធី​បង្កាត់ភ្លើង​
ពិធីសែន យ៉ាង នៅត្រង់ផ្លូវបែកជាបីក្នុងតំបន់ប្រជានិករ
ពិធីអញ្ជើញព្រះម៉ែស្រូវ កាកងត្រ

ដើម្បី​អភិរក្ស​លក្ខណៈ​វប្បធម៌​ដ៏​វិសេស​ ​វិសាល​របស់​បងប្អូន​ជនជាតិ​ ​ប៉ាកូ​ ​ក្រសួងវប្បធម៌​ ​កីឡា​និង​ទេសចរណ៍​ បាន​ទទួល ស្គាល់​ពិធីបុណ្យ​ ​អាហ្សា​ ​ជា​បេតិកភណ្ឌ​វប្បធម៌​អរូបី​ថ្នាក់​ជាតិ​៕​
ហូកូវ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ