Chủ nhật, 29/03/2020, 9:46 GMT+7
អ្នកជក់ចិត្តនឹងសិល្បៈ ចម្រៀង បាត្រាវ
09:30, 21/02/2020
លោក ដូមីតឹន អាយុ ៦០ ឆ្នាំ នៅភូមិ វិញយ៉ាង ឃុំ ប៊ិញណាម ស្រុក ថាំងប៊ិញ ខេត្ត ក្វាងណាម មានអំឡុងពេលជាច្រើនឆ្នាំផ្សារភ្ជាប់នឹង សិល្បៈចម្រៀងបាត្រាវ។
តាមលោក តឹន ចម្រៀង បាត្រាវគឺជារូបភាពវប្បធម៌ពិសេសដាច់ដោយឡែកគួបផ្សំរវាងរបាំប្រជាប្រិយនិងចម្រៀងប្រពៃណីនៅតំបន់ប៉ែកខាងត្បូងនៃភូមិភាគកណ្ដាល (ណាម ទ្រុង បូ) សម្ដែងឡើងនូវជំនឿគោរពបូជាត្រីកាអុង (នាមដែលហៅដោយក្ដីគោរពចំពោះត្រី បាឡែន) របស់ប្រជានេសាទនៅប្របមាត់សមុទ្រ។ 
របៀបឈរ របៀបសម្លឹង កាយវិការកាន់ក្រាប់ដើម្បីរក្សាចង្វាក់នៃសម្លេងចម្រៀងរបស់មេក្បាលទូកតែងតែបានលោក ដូមីតឹន កែតម្រូវយ៉ាងហ្មត់ចត់

ដើម្បីរៀបរៀងទស្សនីយភាពនីមួយៗ របស់ចម្រៀងបាត្រាវ លោក តឹន ត្រូវជ្រើសរើសយុវជន ១៣ នាក់ យុវជន ៣ នាក់ដែលមានសំនៀងល្អនឹងដើរតួមេក្បាលទូក មេកាប៊ីននិងមេចង្កូត។ 
របៀបកាន់ច្រវាអុំទូករបស់មេចង្កូតក៏បានលោក ដូមីតឹន ណែនាំយ៉ាងដិតដល់

ក្រោមការណែនាំរបស់លោក តឹន ទស្សនីយភាពចម្រៀងបាត្រាវ នីមួយៗ នឹងបានសម្រេចក្នុងអំឡុងពេល ១០ ថ្ងៃដើម្បីបមើ្រពិធីបុណ្យបួងសួងសុំភោគផលពីសមុទ្រ។
លោក ដូមីតឹន បានមានអំឡុងពេលរាប់សិបឆ្នាំផ្សារភ្ជាប់នឹងសិល្បៈចម្រៀង បាត្រាវ

មិនត្រឹមតែសិក្សាស្រាវជ្រាវនិងស្វែងរកធ្វើសមុច្ច័យ បណ្តាបទចម្រៀងបាត្រាវ បុរាណប៉ុណ្ណោះទេ លោក តឹននៅនិពន្ធទំនុកច្រៀងថ្មីស្តីពីបណ្ដាក្រុមផលិតកម្ម សហជីពរបរនេសាទការបោះកប៉ាល់ដែលមានសំបកធ្វើពីដែកថែបចេញទៅលំហសមុទ្រ ការបន្តប្រពៃណីរក្សាអធិបតេយ្យប្រទេសជាតិរបស់មាមីងបងប្អូនប្រជានេសាទ។ល។
ការជក់ចិត្តនឹងវប្បធម៌ប្រពៃណីរបស់លោក ដូមីតឹន បានរួមចំណែកអភិរក្សនិង អភិវឌ្ឍសិល្បៈចម្រៀង បាត្រាវ

ក្ដីជក់ចិត្តនឹងសិល្បៈប្រពៃណីរបស់លោក តឹន កំពុងរួមចំណែកអភិរក្សនិងអភិវឌ្ឍសិល្បៈចម្រៀង បាត្រាវ -បេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ៕
ដូទ្រឿង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ