Chủ nhật, 08/12/2019, 1:35 GMT+7
អ្នករក្សាព្រលឹងឃ្មោះ យ៉ារ៉ាយ
19:46, 22/11/2019
នោះគឺសិប្បករ រើចឹមហ្មុត ជនជាតិ យ៉ារ៉ាយ នៅភូមិ ម៉-រ៉ុងយ៉ូ ២ ឃុំ អៀកា ស្រុក ជឺប៉ាហ៍ (ខេត្ត យ៉ាឡាយ)។ គាត់ក៏ជាអ្នកធ្វើសមុច្ច័យឈុតគងឃ្មោះដ៏មានតម្លៃជាច្រើន ហើយបន្តរក្សាក្រុមគងឃ្មោះនិងរាំស្វងដែលមានសមាជិកចំនួន ៤១ នាក់។
អញ្ជើញមកទស្សនាផ្ទះសិប្បករ រើចឹមហ្មុតយើងខ្ញុំពិតជាភ្ញាក់ផ្អើលចំពោះប័ណ្ណសរសើរលិខិតសរសើរទាំង ឡាយនិងបណ្ដាឧបករណ៍តន្ត្រីរបស់ជនជាតិ យ៉ារ៉ាយ ដែលត្រូវបានដាក់តាំងយ៉ាងម៉ត់ចត់សមគួរ ក្នុងនោះ មានចាប៉ី ៥ ប្រភេទគឺគាត់ជាអ្នកច្នៃបង្កើតដោយ ផ្ទាល់គឺ៖ គើនី ទ្រឹង ក្រុងពុត ហ្កង និង ប្រូទុង។ 
សិប្បករ រើចឹមហ្មុត និងឈុតឃ្មោះដ៏មានតម្លៃ

អាស្រ័យដោយជាម្ចាស់ កម្មសិទ្ធិនៃសម្បតិ្តដ៏មានតម្លៃ អំពីវប្បធម៌ យ៉ារ៉ាយ លោក រើចឹមហ្មុត ឧស្សាហ៍បានអញ្ជើញចូលរួមបង្ហាត់បង្រៀនពីគងឃ្មោះអោយសិស្សានុសិស្សនៃសាលាអន្តេវា សិកមួយចំនួននៅក្នុងខេត្ត។
សិប្បករ រើចឹមហ្មុត បង្ហាត់បង្រៀនគងឃ្មោះដល់ស្រទាប់យុវវ័យ

សិប្បករ រើចឹមហ្មុត តែងនាំយកសំឡេងឃ្មោះរបស់ខ្លួនទៅគ្រប់ទីកន្លែងដែលមានពិធីបុណ្យធំៗ ក្នុងទូទាំងប្រទេសដើម្បីរួមចំណែកផ្សព្វផ្សាយវប្បធម៌គងឃ្មោះ

លោកចែករំលែក៖ "សម្លឹងមើលក្មួយតូចៗ ស្ពាយឈុតគងឃ្មោះ យ៉ាងជក់ចិត្តសម្របទៅនឹងចង្វាក់រាំស្វង ខ្ញុំមាន អារម្មណ៍រំភើបចិត្តណាស់។ នោះគឺជាប្រភពលើកទឹកចិត្តដ៏ធំដើម្បីអោយខ្ញុំបន្តអនុវត្តក្តីប៉ងប្រាថ្នាបង្ហាត់បង្រៀននិងណែនាំអំពីវប្បធម៌គង ឃ្មោះដល់ជំនាន់កូនចៅ"៕
ឌឹកធុយ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖