Thứ 7, 25/05/2019, 12:31 GMT+7
AFF U22 Championship 2019 ដែលកម្ពុជាធ្វើម្ចាស់ផ្ទះចាប់ផ្តើមប្រកួតផ្លូវការនាថ្ងៃទី​ ១៧ ខែ កុម្ភៈ តទៅ
08:12, 17/02/2019
ព្រឹត្តិការណ៍កីឡាបាល់ទាត់សម្រាប់ក្រុមជម្រើសជាតិអាយុក្រោម ២២ ឆ្នាំ អាស៊ាន AFF U22 Championship 2019 ដែលកម្ពុជាទទួលបានសិទ្ធិជាម្ចាស់ផ្ទះនោះនឹងត្រូវដំណើរការប្រកួតជម្រុះប្រកួតផ្លូវការនាថ្ងៃទី ១៧ ខែ​ កុម្ភៈ ឆ្នាំ ២០១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយ​ មាន ២ ប្រកួតបើកឆាក គឺជាការជួបគ្នារវាងក្រុមជម្រើសជាតិ វៀតណាម U22 ប៉ះជាមួយក្រុមជម្រើសជាតិ U22 ហ្វីលីពីន ខណៈក្រុមថៃនឹងត្រូវប្រជែងពិន្ទុជាមួយនឹងក្រុមទីម័រខាងកើត។
យោងកម្មវិធីប្រកួតផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន AFF បានឱ្យដឹងថា សម្រាប់ការប្រកួតនាថ្ងៃទី ១៨ ខែ កុម្ភៈ គឺក្រុម មីយ៉ាន់ម៉ា ប៉ះជាមួយក្រុម ឥណ្ឌូណេស៊ី ខណៈក្រុមម្ចាស់ផ្ទះ កម្ពុជា នឹងត្រូវប្រកួតប្រជែងពិន្ទុនៅប្រកួតដំបូងជាមួយក្រុមម៉ាឡេស៊ី។ 
កាលវិភាគប្រកួតនៃនៃព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ប្រចាំតំបន់អាស៊ាន AFF U22 Championship 2019

ព្រឹត្តិការណ៍នេះ មាន ៨ ក្រុមចូលរួមដែលចែកចេញជាពីរពូល ក្នុង ១ ពូលមាន ៤ ក្រុមស្មើៗ គ្នា ហើយក្រុមទាំង ៤​ក្នុងពូលនីមួយៗ នឹងត្រូវបន្តជួបគ្នាក្នុងវគ្គសន្សំពិន្ទុរៀងៗ ខ្លួនដើម្បីស្វែងក្រុមខ្លាំងៗ ចំនួន ​៤ ក្រុមមកពីពូលទាំងពីរមកប្រកួតស្វែងពូលនិងឈានទៅរកវគ្គផ្តាច់ព្រ័ត្រដែលគ្រោងនឹង​ធ្វើ​ឡើងនាថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៩ ខាងមុខ។

ពានរង្វាន់ប្រចាំតំបន់អាស៊ាន AFF U22 Championship 2019 មាន ៨ ក្រុម រួមមាន៖ ពូល B ក្រុមម្ចាស់ផ្ទះ U22 កម្ពុជា មីយ៉ាន់ម៉ា ម៉ាឡេស៊ី និង ឥណ្ឌូណេស៊ី រីឯពូល A មានក្រុម U22 ថៃ វៀតណាម ហ្វីលីពីន និងក្រុម U22 ទីម័រខាងកើត។

ចំពោះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC ក្នុងឋានៈជាម្ចាស់ផ្ទះក៏បានប្រកាសពីតម្លៃនិងកាលបរិច្ឆេទលក់សំបុត្រចូលរួមទស្សនាព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ AFF U22 Championship 2019 ដែលមានតម្លៃ ១០,០០០ រៀល សម្រាប់កន្លែងអង្គុយមានកៅអីនិងតម្លៃ ៥,០០០ រៀលសម្រាប់កន្លែងអង្គុយគ្មានដំបូលដោយប្រិយមិត្តអ្នកគាំទ្រអាច រកទិញសំបុត្រចូលរួមទស្សនាបាននៅទីតាំងលកនៅខាងមុខពហុកីឡដ្ឋានជាតិ៕

ប្រភពព័ត៌មាន៖ AKP

យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖