Thứ 3, 19/11/2019, 12:3 GMT+7
កម្មវិធីសម្គាល់ផ្ទៃមុខកំពុងផ្លាស់ប្តូរជីវភាពរស់នៅរបស់ប្រជាជន ចិន ចំពេលកំពុងមានការកើនឡើងនូវការប្រើប្រាស់បច្ចេកវិជ្ជា AI
15:56, 18/08/2019
​ថ្មីៗ ​នេះ លោកស្រី ចាវ យី​ង អាយុ ៦១ ឆ្នាំ​បាន​ចាក​ចេញពី​របៀប​រស់នៅ​តាម​ទម្លាប់​របស់លោក​ស្រីក្រោយពី​បានឃើញ​គេ​ពិនិត្យ​ផ្ទៃមុខ​របស់​អ្នកដទៃ​នៅ​ផ្សារ​ទំនើប​ដោយ​ធ្វើការ​ស្កែ​ន​ផ្ទៃមុខ​របស់​ពួកគេ​ទាំងនោះ​។​
​ផ្សារ​ទំនើប​នោះ ​ត្រូវបាន​បំពាក់​ដោយ​ម៉ាស៊ីន​ស្កែ​ន​មុខចំនួន ២ គ្រឿង៖ មួយ​គឺ​ការទូទាត់​តាម​ការ​ស្កែ​ន​មុខ​របស់ Alipay និង​មួយទៀត​គឺ​ការទូទាត់​តាម​ការ​ស្កែ​ន​មុខ​របស់​កម្មវិធី WeChat​។​

កម្មវិធី​សម្គាល់​ផ្ទៃមុខ​កំពុង​ផ្លាស់ប្តូរ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ ចិន
 
បន្ទាប់ពីជជែកលេងជាមួយក្រុមគ្រួសារ លោកស្រី ចាវ ដែលរស់នៅទីក្រុង ជីណាន នៃខេត្ត សានទុង ភាគខាងកើតប្រទេស ចិន បានដឹងថា កម្មវិធីសម្គាល់ផ្ទៃមុខត្រូវបានអនុវត្តមិនត្រឹមតែក្នុងការដើរទិញអីវ៉ាន់ប៉ុណ្ណោះទេ នៅថែមទាំងលើវិស័យផ្សេងៗ ទៀតដូចជា ការដឹកជញ្ជូន ប្រតិបត្ដិការហិរញ្ញវត្ថុនិងការព្យាបាលជំងឺ។ កូនប្រុសរបស់លោកស្រីបានប្រាប់គាត់ថា “សម័យកាលស្កែនផ្ទៃមុខកំពុងមកដល់ហើយ”។ 

​កម្មវិធី​សម្គាល់​ផ្ទៃមុខដែលជា​បច្ចេកវិជ្ជា​ផ្អែកលើ​ការ​សម្គាល់​ទម្រង់​មុខមាត់​របស់​មនុស្សគឺជា​បច្ចេកវិជ្ជា​ដែលមាន​ភាពចាស់ទុំ​បំផុត​នៅក្នុង​យុគសម័យ​ប្រាជ្ញា​សិប្បនិម្មិត (AI) ជាមួយ​កម្មវិធី​ភាគច្រើនបំផុត​កំពុង​ផ្លាស់​ប្តូរជីវិត​រស់នៅរ​បស់​ប្រជាជន​នៅ​ប្រទេស​ ចិន​។​

​កាលពី​ថ្ងៃទី​ ១ ខែ មេសា អ្នកដំណើរ​នៅ​ទីក្រុង ​ជី​ណាន​ បានចាប់ផ្តើម​ទទួលបាន​ភាពងាយស្រួល​និង​រហ័ស​បំផុត​ដើម្បី​ចូលទៅ​ស្ថានីយ​រថភ្លើង​ក្រោម​ដីដោយ​គ្រាន់តែ​ញញឹម​នៅលើ​អេក្រង់​ដើម្បី​ដោះ​សោ​ច្រកទ្វារ​អគ្គិសនីជំនួស​ឱ្យ​ការប្រើប្រាស់​សំបុត្រ ឬការ​ចុច​វាស​លើ​ទូរស័ព្ទ​ទំនើប​របស់​ពួកគេ​។​

​កម្មវិធី​ទូរស័ព្ទ​ឈ្មោះថា “Jinan Metro” ​ទទួលខុសត្រូវ​ចំពោះ​ការប្រមូល​រូបភាព​របស់​អ្នក​ប្រើ​។ ប្រព័ន្ធ​សម្គាល់​ផ្ទៃមុខ​នេះ​អាចឱ្យ​មនុស្ស ៣៣ នាក់​ឆ្លងកាត់​ច្រកចូល​រៀងរាល់​មួយ​នាទី​ម្តងខណៈ​មនុស្ស​តែ ២០ នាក់​ប៉ុណ្ណោះ​អាច​ឆ្លងកាត់​តាម​សេវាកម្ម​ប្រពៃណី​ផ្សេងទៀត​។​

​កម្មវិធី​សម្គាល់​ផ្ទៃមុខ​ត្រូវបាន​ណែនាំ​បន្តិច​ម្តងៗ ដល់សាធារណជន ​ចិន បន្ទាប់ពី​កីឡា​អូឡាំពិក​ក្រុង ​ប៉េកាំង​ ឆ្នាំ ២០០៨​។​

​ចាប់តាំងពី​ឆ្នាំ ២០១៥ មក បច្ចេកវិជ្ជា​នេះ​ត្រូវបាន​ប្រើ​យ៉ាង​ទូលំទូលាយ​នៅក្នុង​វិស័យ​កិច្ចការ​រដ្ឋាភិបាល​ហិរញ្ញវត្ថុ​និង​ការលក់​រាយ​។ ក្រុមហ៊ុន​អ៊ី​ន​ធឺ​ណេ​តយ​ក្ស​ជាច្រើន​នៅក្នុង​ប្រទេស ​ចិន ​ក៏​កំពុងតែ​ជំរុញ​ការប្រើប្រាស់​កម្មវិធី​សម្គាល់​មុខមាត់​ផងដែរ​។​

​កម្មវិធី​សម្គាល់​ផ្ទៃមុខ​រះ​ត្រចង់​បំផុត​គឺ​នៅក្នុង​វិស័យ​សន្តិសុខ​។​ ​តាំងពី​ឆ្នាំមុន​មក ជន​រត់ចោលស្រុក​រាប់​សិប​នាក់​ត្រូវបាន​ចាប់ខ្លួន​ដោយ​ប៉ូលិស​ជាមួយ​ការជួយ​ពី​បច្ចេកវិជ្ជា​សម្គាល់​ផ្ទៃមុខ​នៅឯ​កម្មវិធី​ប្រគុំ​តន្ត្រី​របស់​តារាចម្រៀង ​ប៉ុប​ នៅ​ទីក្រុង​ ណាន​ចាង ទីក្រុង​ ស៊ា​ស៊ី​ង និង ទីក្រុង ​កាន​ចូ​វ​៕
ប្រភពព័ត៌មាន៖ រស្មីកម្ពុជា
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖