Thứ 5, 18/07/2019, 0:16 GMT+7
ក្រុមអ្នកវិទ្យាសាស្ត្រព្រមានថាអាចម៍ផ្កាយយក្ស អាចនឹងវាយប្រហារផែនដីក្នុងរយៈពេល ៣ ខែទៀត
10:47, 22/06/2019
អាចម៍ផ្កាយ​ដែលមាន​អង្កត់ផ្ចិត​ប្រវែង ៤០ ម៉ែត្រ ដែលជា​អាចម៍ផ្កាយ​តែមួយគត់​ស្ថិតនៅក្នុង​កាតាឡុក “​បញ្ជី​ហានិ ភ័យ​” របស់​ទីភ្នាក់ងារ​អវកាស​ អឺរ៉ុប (ESA) ត្រូវគេអោយដឹងថា​មានឱកាស​វាយប្រហារ​ភពផែនដី​របស់​យើង​នៅ​ឆ្នាំនេះ​។​
​អាចម៍ផ្កាយ​ឈ្មោះ 2006QV89 មានឱកាស​តិចតួច​ក្នុងការ​វាយប្រហារ​លើ​ផែនដី​។ នេះ​បើ​យោងតាម​ការធ្វើ​បច្ចុប្បន្នភាព ​បញ្ជី​ហានិភ័យ​នាពេល​ថ្មីៗ​ នេះ​ដោយ ESA ។​
អាចម៍ផ្កាយ 2006QV89 មានឱកាស​បុក​ផែនដី ១ ​លើ​ ៧.២៩៩ ដង

​ក្រុម​តារាវិទូ​របស់ ESA ឲ្យដឹងថា អាចម៍ផ្កាយ​នេះ​អាច​វាយប្រហារ​ភពផែនដី​របស់​យើង​នៅ​ថ្ងៃទី ៩ ខែ កញ្ញា ជាមួយ​ឱកាស​នៃ​រឿងនេះ​កើតឡើងត្រូវបាន​ប៉ាន់ប្រមាណ​ថា​មាន​ប្រហែលជា ១ លើ ៧.២៩៩ ដង​។

យោងទៅតាម​អង្គការ ESA បានឱ្យដឹងថា ប្រសិនបើ​ទិសដៅ​បច្ចុប្បន្ន​របស់​វា​នៅតែ​បន្ត អាចម៍ផ្កាយ​នេះ​នឹង​ឆ្លងកាត់​នៅ​ចម្ងាយ​ប្រមាណ ៦,៨៥ លាន​គីឡូម៉ែត្រ​ពី​ផែនដី​។

អង្គការ​ ណា​សា ​ចាត់ទុក “​អាចម៍ផ្កាយ​គ្រោះថ្នាក់​” នៅពេលណា​ដែល​វា​ស្ថិតនៅ​ចម្ងាយ​ប្រមាណ ៧,៥ លាន​គីឡូម៉ែត្រ​ពី​ផែនដី​របស់​យើងនិង​អាចម៍ផ្កាយ​ណាដែលមាន​អង្កត់ផ្ចិត​ដល់​ទៅ ៤៦០ ហ្វី​ត ឬ ១៤០ ម៉ែត្រ​។​

​អាចម៍ផ្កាយ 2006QV89 បាន​ឆ្លងកាត់​ផែនដី​ជាច្រើនលើក​មកហើយ​នៅ​សតវត្សរ៍​ទី ​២០ ជាមួយ​ការហោះ​កៀក​បំផុត​ត្រូវបាន​ចុះបញ្ជី​តាំងពីដើម​ទសវត្សរ៍​ឆ្នាំ ១៩៥០ ទោះបីជា​វា​ទើបត្រូវ​បាន​រកឃើញ​ជា​លើកដំបូង​តាមរយៈ​កែវយឹត​ក្នុង​ឆ្នាំ ២០០៦ ដោយក្រុម​តារាវិទូ​នៅ​មណ្ឌល​អង្កេត​ផ្កាយ​កាតា​លី​ណា​នៅ​ រដ្ឋ​អា​រី​ហ្សូ​ណា ក៏ដោយ​។

ប្រសិនបើ​អាចម៍ផ្កាយ​នេះ​មិន​បុក​ទង្គិច​នឹង​ផែនដី​ទេនោះ វា​នឹង​ឆ្លងកាត់​កៀក​ផែនដី​ម្តងទៀត​នៅ​ឆ្នាំ ២០៣២៕
ប្រភពព័ត៌មាន៖ រស្មីកម្ពុជា
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖