Thứ 4, 18/09/2019, 1:51 GMT+7
ខេត្ត កាម៉ៅ ទប់ទល់នឹងការប្រែប្រួលអាកាសធាតុនិង ការកើនឡើងនៃកម្ពស់ទឹកសមុទ្រ
15:51, 16/08/2019
ប្រឈមនឹងស្ថានការណ៍អាកាសធាតុប្រែប្រួលនិងការកើនឡើងនៃកម្ពស់ទឹកសមុទ្រមួយថ្ងៃកាន់តែមានភាពប្រែប្រួលស្មុគ្រស្មាញមិនអាចប្រមាណទុកជាមុនបាន ខេត្ត កាម៉ៅ បានខិតខំប្រឹងប្រែងដាក់អោយដំណើរការនូវ ដំណោះស្រាយជាច្រើនសម្រាប់ទប់ទល់នឹង គ្រោះធម្មជាតិ។
បណ្តាវិធានការព្រមៗ គ្នាត្រូវបានម្ចាស់ការដាក់អោយដំណើរការរួមមាន៖ អប់រំលើកកម្ពស់ការយល់ដឹងសហគមន៍អំពីការប្រែប្រួល អាកាសធាតុ ការកើនឡើងនៃកម្ពស់ទឹកសមុទ្រលើកគម្រោងប្លង់មេអំពីការប្រើប្រាស់ដីកសិកម្ម ផ្ទៃ ទឹកជលផលដោយមានប្រសិទ្ធភាព ព្រមជាមួយនិងការគិតគូរដល់ការជះឥទ្ធិពលចំពោះ មុខនិងការជះឥទ្ធិពលដែលមិនទាន់លិចមុខឡើងនៃការប្រែប្រួលអាកាសធាតុ ធានាខឿនផលិតកម្មកសិកម្ម - ជលផលស្ថិរភាពនិងចីរភាព លើកគម្រោងប្លង់មេប្រើប្រាស់ដីសមស្របនឹង លក្ខណៈដីធ្លី ប្រព័ន្ធអេកូឡូស៊ីនៃតំបន់នីមួយៗ សម្រាប់ធានាការរក្សាបានស្ថិរភាពប្រព័ន្ធអេកូឡូស៊ីទឹកសាបនៅនឹងតំបន់ភាគខាងជើង កាម៉ៅ បង្កើនការស្រាវជ្រាវ ការបង្កាត់ពូជថ្មីមានសមត្ថភាពធន់នឹងជំងឺសត្វល្អិត ធន់បានគ្រោះរាំងស្ងួត ធន់នឹងការជ្រាបជាតិប្រៃ ធន់ទៅនឹងលិចទឹក សមស្របទៅនឹងតំបន់នីមួយៗ មណ្ឌលនីមួយៗ រៀបចំបង្វែររចនាសម្ព័ន្ធដំណាំដាំដុះ រដូវកាលសមស្របសម្រាប់តំបន់នានាដែលផលិតតាម ទិសដៅបន្ស៊ាំនឹង ការប្រែប្រួលអាកាសធាតុនិង ការកើនឡើងនៃ កម្ពស់ទឹកសមុទ្រ។
ផ្ទះសម្បែងដែល "បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ" នៅតំបន់ព្រែកទន្លេ កាម៉ៅ
 
ប្រជាជនដែលរស់នៅប្របមាត់ទន្លេ កាម៉ៅ ម្ចាស់ការរៀបចំការចិញ្ចឹមជលផលបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុនិងការកើនឡើងនៃកម្ពស់ទឹក
សិប្បកម្មមួយផលិតទូក ដោយវត្ថុធាតុដើម composite ប្របមាត់ទន្លេ ដឹមគុង

ខេត្ត កាម៉ៅ ក៏បានស្នើមជ្ឈិមវិនិយោគ ថវិកាឧបត្ថម្ភកសាងផែនទីហានិភ័យជួបទឹកជំនន់ដោយសារការកើនឡើងនៃកម្ពស់ទឹកសមុទ្រ សម្រាប់តាមដានការប្រែប្រួលនៃការកើនឡើងនៃ កម្ពស់ទឹកសមុទ្រ នៅលើភូមិសាស្ត្រ៕
គីមហា
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖