Thứ 4, 20/11/2019, 1:5 GMT+7
ខេត្ត យ៉ាឡាយ បង្កើនការធានាសុវត្ថិភាពអាងស្តុកទឹក ទំនប់វារីអគ្គិសនី
08:49, 09/08/2019
ខេត្ត យ៉ាឡាយ បច្ចុប្បន្នមានសំណង់វារីអគ្គិសនីធំតូចជាង ៤០  ដោយមានអានុភាពសរុប ២.២០០ MW បរិមាណ អគ្គិសនីជារៀងរាល់ឆ្នាំ ៧ ពាន់លានគីឡូវ៉ាត់ម៉ោង។
ដើម្បីម្ចាស់ការទប់ទល់នឹងគ្រោះធម្មជាតិ ធានាសុវត្ថិភាពអាង ទំនប់និងតំបន់ទំនាបក្នុងរដូវភ្លៀងព្យុះ រោងចក្រវារីអគ្គិសនី ធំៗ នៅលើភូមិសាស្ត្របានលើកផែនការសម្រួលលំហូរទឹកយ៉ាងតឹងរ៉ឹងតាមវិធីដំណើរការរួមនូវបណ្ដាអាងទាំងអស់សំដៅកំហិតហានិភ័យដល់កម្រិតទាបបំផុតអោយតំបន់ទំនាប។ បច្ចុប្បន្ន រោងចក្រវារីអគ្គិសនី យ៉ាលី កំពុងបង្ហូរទឹកតាមកាលកំណត់ដើម្បីសម្រួលកម្រិតទឹកក្នុងអាងស្តុកដោយលំហូរ ៣២០ ម៉ែត្រគុបក្នុងមួយវិនាទី ទន្ទឹមនឹងនោះ ចាត់ចែងកងកម្លាំងប្រចាំការនៅតាមបណ្តាទីតាំងជាពិសេសគឺបឹងធំ ២ គឺ៖ បឹងទំនប់វារីអគ្គិសនី ព្លៃក្រុង និងបឹងទំនប់វារីអគ្គិសនី យ៉ាលី។
អាងទំនប់វារីអគ្គិសនី អៀលី បង្ហូរទឹកដើម្បីធានាសុវត្ថិភាពកម្រិតទឹកក្នុងអាងស្តុកទឹក
មជ្ឈមណ្ឌលដំណើរការបង្ហូរទឹកនៅវារីអគ្គិសនី សេសាន ៤
ទ្វារទឹកទាំង ៨ នៃវារីអគ្គិសនី សេសាន ៤ អាចធានាកម្រិតទឹកសុវត្ថិភាព
កម្រិតទឹកតែងតែបានធានាសុវត្ថិភាពជានិច្ចនៅអាងស្តុកទឹកវារីអគ្គិសនី យ៉ាលី

 ក្រុមហ៊ុន អភិវឌ្ឍន៍វារីអគ្គិសនី សេសាន អង្គភាពគ្រប់គ្រងដំណើរការរោងចក្រអគ្គិសនី សេសាន ៤ ក៏តែងតែត្រួតពិនិត្យជារឿយៗ បណ្តាក្រុមសំណង់គ្រឿងឧបករណ៍ដើម្បីដឹងហេតុការណ៍និងដោះស្រាយទាន់ពេលនូវការខូចខាតដែលកើតឡើងថ្មីដោយភ្លៀងជំនន់៕
 ហ្វាយណាម
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖