Chủ nhật, 08/12/2019, 1:46 GMT+7
ឆ្កែ​យន្ត AIBO អាច​ទំនាក់ទំនងជាមួយនឹង​ឧបករណ៍ប្រើប្រាស់​ឆ្លាត
09:43, 16/11/2019
ឆ្កែ​យន្ត AIBO ​របស់​ក្រុមហ៊ុន Sony ​នឹង​អាច​បើក​ម៉ាស៊ីន​ម៉ៃ​ក្រូ​វ៉េវ បើក​កុងតាក់​ម៉ាស៊ីន​បូម​ធូលីនិងព្រូសនៅពេល​ម៉ាស៊ីន​បូម​ធូលី​រួច។
ក្រុមហ៊ុន Sony បាន​បន្ថែម​លក្ខណៈពិសេស​ជា​បន្តបន្ទាប់​ដល់​ឆ្កែ​យន្ត Aibo ហើយ​លក្ខណៈពិសេស​ចុងក្រោយ​នឹង​អនុញ្ញាតឱ្យ​ឆ្កែ​យន្ត​តូច​នេះ​អាចធ្វើ​ទំនាក់ទំនង​ជាមួយ​ប្រដាប់ប្រដារ​ប្រើប្រាស់​ឆ្លាតដើម្បី​ជួយ​ឱ្យ​ជីវិត​កាន់តែ​ងាយស្រួល​សម្រាប់​ម្ចាស់​របស់​វា​។​
Aibo នឹងមាន​មុខងារ​បញ្ជា​ច្រើន​ទៀត​លើ​ឧបករណ៍ប្រើប្រាស់​ឆ្លាត​ក្នុងផ្ទះ
 
​យោងតាម​របាយការណ៍​ពី​វេ​ប​សាយ Gizmodo បានឱ្យដឹងថា ក្រុមហ៊ុន Sony បានរៀបចំ​ការបង្ហាញ​នូវ​មុខងារ​ថ្មីៗ​ ជាច្រើន​នៅក្នុង​កម្មវិធី​តាំងពិព័រណ៍ CEATEC នៅ​ទីក្រុង ​តូ​ក្យូ ដែលជា​ពិព័រណ៍​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​និង​ព័ត៌មានវិទ្យា​ធំ​បំផុត​របស់ ​ជប៉ុន​។​

​ក្នុងការ​បង្ហាញ​នោះ ឆ្កែ​យន្ត Aibo អាចធ្វើ​ទំនាក់ទំនង​ឥត​ខ្សែ​ជាមួយ​ម៉ាស៊ីន​ម៉ៃ​ក្រូ​វ៉េវ​ឆ្លាតដោយ​ប្រាប់​វា​ឱ្យ​ចាប់ផ្តើម​កម្តៅ​អាហារសម្រន់​នៅពេលណា​ដែល​ម្ចាស់​វា​មកដល់​ផ្ទះ​ក្រោយ​ចេញពី​ធ្វើការ​។

Aibo ក៏​នឹង​ទទួល​សញ្ញា​ពី​ម៉ាស៊ីនបោកខោអាវ​ ឬ​ម៉ាស៊ីន​ស​ម្ងួ​ត​ខោអាវ​ផងដែរ ហើយនឹង​ព្រុះ​ប្រកាស​ឱ្យ​ម្ចាស់​បានដឹងនៅពេល​វា​បោកគក់​រួចរាល់​។

​អ្វីដែល​សំខាន់បំផុតគឺ Aibo អាច​បញ្ជា​បើក​ម៉ាស៊ីន​បូម​ធូ​លី​ស្វ័យប្រវត្តិនិង​ថែមទាំង​អាច​ងើបឈរ​ថតរូប​គួរឱ្យ​ស្រឡាញ់​ទៀតផង​៕ 

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ សិរីសួស្តី
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖