Thứ 4, 18/09/2019, 16:19 GMT+7
ជីវចម្រុះនៅឧទ្យានជាតិ តាឌុង
10:00, 26/04/2019
ឧទ្យានជាតិ តាឌុង មានផ្ទៃដីសរុបជិត ២១.០០០ ហិកតា ស្ថិតនៅលើដែនដីឃុំ ដាក់សម ស្រុក ដាក់ហ្កឡុង (ខេត្ត ដាក់ណុង) ចម្ងាយពីទីរួមខេត្ត យ៉ាងៀ ប្រមាណ ៥០ គីឡូម៉ែត្រនាប៉ែកឦសាន ហើយជាប់ជាមួយនឹងខេត្ត ឡឹមដុង។
នេះជាតំបន់ដែលមានតម្លៃអំពីជីវចម្រុះខ្ពស់ជាងគេបង្អស់នៅខេត្ត ដាក់ណុង និយាយដោយឡែក និងតំបន់ តីង្វៀន និយាយរួមដោយមានសត្វនិងរុក្ខជាតិជាង ២.០០០ ប្រភេទ ក្នុងនោះ មានច្រើនប្រភេទកំពុងប្រឈមនឹងហានិភ័យត្រូវ ផុតពូជ។
បឹង តាឌុង ស្ថិតនៅក្នុងឧទ្យានជាតិ តាឌុង មានរាប់រយកោះតូចធំត្រូវបាន
ប្រសិទ្ធនាមថាជា "ឈូងសមុទ្រ ហាឡុង" នៃតំបន់ខ្ពង់រាប តីង្វៀន

 
រដ្ឋបាលព្រៃឈើនៃឧទ្យានជាតិ តាឌុង យាមល្បាតការពារព្រៃឈើ
 
ឧទ្យានជាតិ តាឌុង មានប្រព័ន្ធចំណែកថ្នាក់រុក្ខជាតិ
សម្បូរបែបបំផុតនៅតំបន់ខ្ពង់រាប តីង្វៀន
 
សត្វកម្រច្រើនប្រភេទដែលប្រឈមនឹងហានិភ័យត្រូវផុតពូជកំពុងត្រូវបានការ
ពារនៅឧទ្យានជាតិ តាឌុង
 
យោងតាមលោក ង្វៀនវៀតង៉ុក នាយករងនៃឧទ្យានជាតិ តាឌុង អង្គភាពកំពុងផ្ដោតទៅ លើបណ្តាភារកិច្ចការពារធនធានព្រៃនិងប្រភពហ៊្សែនសត្វដែលប្រឈមនឹងហានិភ័យខ្ពស់ ផ្គត់ផ្គង់សេវាកម្មបរិស្ថានព្រៃ ធានាសន្តិសុខបរិស្ថានក៏ដូចជារួមចំណែកធានាសន្តិសុខការពារជាតិនិងអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមនៅលើភូមិសាស្ត្រ៕
ហ៊ឹងធិញ - ង៉ុកមិញ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖