Chủ nhật, 29/03/2020, 9:52 GMT+7
ដឹង​តែ​សប្បាយ​ដៃ អ៊ីនធឺណិត 6G លឿន​ជាង 5G ៨ ពាន់​ដង ល្បឿន 1TB/វិនាទី
10:33, 08/03/2020
ទន្ទឹម​នឹង​បណ្តា​ប្រទេស​ជា​ច្រើន​នៅ​តំបន់​ អឺរ៉ុប​ និង ​អាស៊ី​ កំពុង​ដំឡើង​ត្រៀម​បើក​ឲ្យ​ដំណើរការ​ប្រព័ន្ធ​អ៊ីនធឺណិត​ល្បឿន​លឿន 5G ក្រឡេក​ទៅ​មើល​ប្រទេស​ ចិន ថ្មីៗ​ នេះ​ បាន​ឈាន​ចូល​ដល់​ការ​ស្រាវជ្រាវ​ប្រព័ន្ធ​ 6G ជា​បណ្តើរៗ​ បាត់​ទៅ​ហើយ។
ក្រសួង​បច្ចេកវិទ្យា​និង​វិទ្យាសាស្រ្ត​បាន​នឹង​កំពុង​សិក្សា​អភិវឌ្ឍន៍​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​សម្រាប់​ថ្ងៃ​អនាគត ដែល​ 6G នេះ​ផ្ទាល់​អាច​រត់​ដល់​ល្បឿន​ប្រមាណ 1TB/វិនាទី ឬ​លឿន​ជាង 5G ប្រមាណ ៨ ០០០ ដង​ឯ​ណោះ។

ការស្រាវជ្រាវនេះមាន ២ ក្រុមធំៗ ដោយមួយក្រុមចូលរួមពីសំណាក់នាយកជាន់ខ្ពស់នៃស្ថាប័នពាក់ព័ន្ធ ហើយទទួលខុសត្រូវលើក្រុមទីពីរដែលមានការចូលរួមពីអ្នកជំនាញទាំង ៣៧ រូបមកពីសកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងបណ្តាក្រុមហ៊ុនបច្ចេកវិទ្យា។
 
យ៉ាងណាមិញ​ ទាក់ទិន​នឹង​ការ​កំណត់​ដាក់​ឲ្យ​ប្រើប្រាស់​ត្រូវ​បាន​គេ​ជឿ​ថា​យ៉ាង​ហោច​ណាស់​ក៏ ១០ ឆ្នាំ​ទៅ​មុខ ពោល​គឺ​កំឡុង​ឆ្នាំ ២០៣០ ឯ​ណោះ៕
ដកស្រង់និងកែសម្រួលពី Sabay News ដោយ៖  ជ័យពិសិដ្ឋ

យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖