Thứ 6, 21/02/2020, 21:33 GMT+7
បង្កើនប្រសិទ្ធភាពឃោសនាផ្សព្វផ្សាយនៃសារព័ត៌មានជាភាសា ខ្មែរ នៅ ណាមបូ
09:17, 12/02/2020
ដើម្បីបង្កើនប្រសិទ្ធភាពឃោសនា ផ្សព្វផ្សាយពីគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋចំពោះបងប្អូនជនជាតិ ខ្មែរ លើភូមិសាស្រ្តនៃបណ្ដាខេត្តនៅ ណាមបូ នាចុងខែ វិច្ឆិកា កន្លងទៅនៅទីក្រុង ហូជីមិញ ស្ថាប័នទីភ្នាក់ងារព័ត៌មាន វៀតណាម តំបន់ ភាគខាងត្បូងបានចាត់តាំងសិក្ខាសាលាវិទ្យាសាស្ត្រក្រោមប្រធាន បទ "សិក្សាស្រាវជ្រាវការប្រើប្រាស់ក្តារចុចនិងពុម្ពអក្សរ ខ្មែរ យូនីកូដ ក្នុងផែនទីដំណើរការ ផលិតព័ត៌មានសម្រាប់សារព័ត៌មានបោះពុម្ព និងសារពត៌មានអេឡិចត្រូនិករបស់ទីភ្នាក់ងារព័ត៌មានវៀតណាម"។ អញ្ជើញចូលរួមសិក្ខាសាលាគឺបណ្ដាអ្នកឯកទេស អ្នកស្រាវជ្រាវ តំណាងបណ្ដាស្ថាប័នសារព័ត៌មាន... មកពីខេត្ត សុកត្រាំង ត្រាវិញ បាកលៀវ កាម៉ៅ និងទីក្រុង កឹនធើ។
ឆ្លងតាមរយៈ ១៣ បទអន្តរាគមន៍ដែលបានឧទ្ទេសនាម ប្រតិភូទាំងឡាយបានវាយតម្លៃខ្ពស់អំពីគោល បំណង អត្ថន័យនៃការចាត់តាំងសិក្ខាសាលា ទន្ទឹមនឹងនោះបញ្ជាក់ពីការចាំបាច់និង លទ្ធភាពផ្ទេរបញ្ជូនការអនុវត្តជាក់ស្តែងនៃប្រធានបទ តាម រយៈនោះ រួមចំណែកបង្កើនប្រសិទ្ធភាពឃោសនា ផ្សព្វផ្សាយរបស់សារពត៌មានជាភាសា ខ្មែរ និងតម្រូវការទទួលយកព័ត៌មានរបស់បងប្អូនជនជាតិខ្មែរ នៅ ណាមបូ។
ទិដ្ឋភាពនៃសិក្ខាសាលា

លោក ចៅប៊ុនឃឿន បរិញ្ញាផ្នែកព័ត៌មានវិទ្យាអ្នកឯកទេសនៃនាយកដ្ឋានភូមិភាគទី ៣ (គណៈកម្មាធិការជនជាតិ) បកស្រាយបទអន្តរាគមន៍ “បទពិសោធន៍ជាក់ស្តែងក្នុងការប្រើប្រាស់ពុម្ពអក្សរ ខ្មែរ ក្នុងប្រព័ន្ធកំព្យូទ័រ” នៅសិក្ខាសាលា

អ្នកកាសែត ហ្វ៊ិញវ៉ាន់ថាវ ប្រធានការិយាល័យតំណាងកាសែតរូបភាពជនជាតិនិងតំបន់ភ្នំនៅទីក្រុង ហូជីមិញ លេខាធិការនៃប្រធានបទស្រាវជ្រាវបកស្រាយបទអន្តរាគមន៍ ពិភាក្សាពីរាល់បញ្ហាពាក់ព័ន្ធនឹងដំណើរសាកល្បងប្រើប្រាស់ក្តារចុចនិងពុម្ពអក្សរ ខ្មែរ ក្នុងបណ្ដាកម្មវិធី PageMaker QuarkXPress និង InDesign

លោក ង្វៀនក្វឹកទន់ នាយកស្ថាប័នទីភ្នាក់ងារព័ត៌មាន វៀតណាម តំបន់ភាគខាងត្បូងជាប្រធាននៃប្រធានបទស្រាវជ្រាវអញ្ជើញថ្លែងសេចក្ដីសន្និដ្ឋានក្នុងសិក្ខាសាលា

នៅលើភូមិសាស្ត្រនៃតំបន់ ណាមបូ បច្ចុប្បន្នមានស្ថាប័នសារព័ត៌មានដែលមានផលិតផលបោះពុម្ពផ្សាយជាភាសា ខ្មែរ ចំនួន ៦ ក្នុងនោះ មានស្ថាប័នពីរគឺកាសែតរូបភាពជនជាតិនិងតំបន់ភ្នំ (នៃទីភ្នាក់ងារព័ត៌មានវៀតណាម) និងកាសែត កឹនធើ បានសាកល្បងដោយជោគជ័យពុម្ពអក្សរ យូនីកូដ ខ្មែរ។ នេះក៏ជាស្ថាប័នសារព័ត៌មានដែល មា នទំព័រព័ត៌មានអេឡិចត្រូនិកដោយឡែក រួមចំណែកពាំនាំព័ត៌មានជាភាសា ខ្មែរ ចែកជូនដល់អ្នកអានលើទូទាំងពិភពលោក៕
អត្ថបទនិងរូបថត៖  ញូយ៉ាង - អានហៀវ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖