Chủ nhật, 29/03/2020, 9:51 GMT+7
បច្ចេកវិទ្យាសំខាន់ៗ ដែលអ្នកគួរតាមដានសម្រាប់ឆ្នាំ ២០២០
15:59, 14/03/2020
ឆ្នាំ ២០១៩ កន្លងទៅ យើងឃើញការធ្វើនវានុវត្តន៍ជាច្រើនទាំងក្នុងផ្នែកមនុស្សយន្ត និងផ្នែកសេវាកម្មផ្សេងៗ ផងដែរ។ ដូច្នេះយើងគួរតែសិក្សាមើលថា តើការផ្លាស់ប្តូរផ្នែកបច្ចេកវិទ្យាអ្វីខ្លះដែលនឹងជះឥទ្ធិពលដល់ការរស់នៅ និងការប្រកបការងារក្នុងឆ្នាំ ២០២០?
ខាងក្រោមនេះ គឺជាចម្លើយទៅនឹងសំណួរខាងលើដោយយោងតាមទស្សនៈរបស់លោក Thomas Smale ដែលជាស្ថាបនិកក្រុមហ៊ុន FE International៖

១. ការធ្វើពាណិជ្ជកម្មតាមទូរស័ព្ទដៃ៖ ការធ្វើពាណិជ្ជកម្មបានផ្លាស់ប្តូរការដែលមនុស្សទិញទំនិញដោយបច្ចុប្បន្នមនុស្សកាន់តែច្រើនចូលចិត្តការទិញទំនិញតាមកម្មវិធីទូរស័ព្ទ ឬប្រព័ន្ធសង្គមជាដើម។ លើសពីនេះទៅទៀត មនុស្សកាន់តែច្រើនបានប្តូរទៅប្រើការចាយវាយតាមទូរស័ព្ទដៃដោយប្រើកម្មវិធីផ្សេងៗដូចជា AliPay ជាដើម។

២. បណ្តាញ 5G ៖ សេវាផ្គត់ផ្គង់អ៊ីនធើណែត 5G នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ទទួលបានសេវាអ៊ីនធើណេតក្នុងល្បឿនយ៉ាងលឿន ដែលនឹងផ្តល់ភាពងាយស្រួលដល់មនុស្សនិងអាជីវកម្មក្នុងការប្រើអ៊ីនធើណែតនៅថ្ងៃអនាគត។ ក្រៅពីនេះហើយបច្ចេកវិទ្យា 5G ក៏នឹងអនុញ្ញាតឲ្យមានការប្រើប្រាស់ Drone ឬរថយន្តដែលបើកបរដោយស្វ័យប្រវត្តិ ព្រមជាមួយនឹងបច្ចេកវិទ្យាផ្សេងក្នុងទីក្រុងបែប Smart City ផងដែរ។

៣. បច្ចេកវិទ្យា AI៖ ការអភិវឌ្ឍន៍ក្នុងវិស័យ Artificial Intelligence ឬ AI អាចនឹងចាប់ផ្តើមនាំឲ្យមានការផ្គត់ផ្គង់សេវាកម្មផ្តល់ដោយ AI ទៅអតិថិជននាថ្ងៃអនាគត។ ក្រុមហ៊ុនធំៗ ដូចជា Google, Amazon និង Microsoft បានចាប់ផ្តើមផ្តល់ដំណេះស្រាយបែប AI ដល់អតិថិជនហើយ។ ការរីកចម្រើនក្នុងផ្នែកនេះក៏មានន័យថា ការងារដែលធ្លាប់បំពេញដោយមនុស្សមួយចំនួននៅថ្ងៃមុខអាចនឹងបាត់បង់ជាដើម។

៤. កំណើនក្រុមហ៊ុនបច្ចេកវិទ្យា៖ ក្រៅពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ហើយវិនិយោគិនជាច្រើនបានងាកទៅចាប់អារម្មណ៍ក្រុមហ៊ុនបច្ចេកវិទ្យាធុនកណ្តាល ដែលមានសក្តានុពលវិញព្រោះពួកគេចាប់ផ្តើមយល់ដឹងបន្ថែមពីវិធីក្នុងការគ្រប់គ្រង ដឹកនាំ និងវិនិយោគលើក្រុមហ៊ុនបច្ចេកវិទ្យា ឬអាជីវកម្មអនឡាញថ្មីៗ ៕ 

ដកស្រង់និងកែសម្រួលពីកោះសន្តិភាពដោយ៖  ជ័ពិសិដ្ឋ

យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖