Thứ 6, 21/02/2020, 22:33 GMT+7
ព្រៃឈើសម្រាប់ការពារខ្យល់ព្យុះត្រូវបានរក្សា ការពារដោយប្រគល់ម៉ៅការអោយបងប្អូនជនជាតិ
10:42, 29/01/2020
នៅចំពោះមុខ​ស្ថានភាព​ផ្ទៃដី​ព្រៃឈើ​សម្រាប់​ការពារ​ខ្យល់ព្យុះ​ ​ណាម​កាត​ទៀន​ ​ត្រូវ​បំផ្លិច​បំផ្លាញ​ជា​ញឹកញយ​ ​ខេត្ត​ ​ដាក់​ណុង​ ​បាន​អនុវត្ត​គោលនយោបាយ​ ​ប្រគល់​ម៉ៅការ​ផ្ទៃដី​ព្រៃ​ដោយ​ផ្ទាល់​អោយ​ក្រុម​គ្រួសារ​បងប្អូន​ជនជាតិ​ដែល​រស់នៅ​ជុំវិញ​ ​ព្រៃ​ដើម្បី​ជួយការ​ពារ​ ​អភិវឌ្ឍន៍​ព្រៃឈើ​ប្រកបដោយ​ចីរភាព​ផង​និង​ធានា​ប្រាក់ចំណូល​ចិញ្ចឹមជីវិត​អោយ​បងប្អូន​ជនជាតិ​ផង​ ​រួមចំណែក​បំបាត់​ភាព​អត់ឃ្លាន​ ​កាត់បន្ថយ​ភាព​ក្រីក្រ​។​
បច្ចុប្បន្ន​នេះ​ ​គណៈកម្មការ​គ្រប់គ្រង​ព្រៃ​សម្រាប់​ ​ការពារ​ខ្យល់ព្យុះ​ ​ណាម​កាត​ទៀន​ ​ត្រូវ​បាន​ប្រគល់​ភារកិច្ច​ ​ឱ្យ​ចូលរួម​ក្នុង​ការ​ផ្គត់ផ្គង់​សេវាកម្ម​បរិស្ថាន​ព្រៃឈើ​នៅ​លើ​ផ្ទៃដី​សរុប​ជាង​ ​១២.៥០០​ ​ហិ​ក​តា​។​ 
បុគ្គលិក​នៃ​គណៈកម្មការ​គ្រប់គ្រង​ព្រៃ​សម្រាប់​ការពារ​ខ្យល់ព្យុះ​ ​ណាម​កាត​ទៀន​ ​ណែនាំ​បងប្អូន​មាមីង​ជនជាតិ​ ​ម៉្នុង​ ​យាមល្បាត​និង​ការពារ​ព្រៃឈើ​

​ពី​ប្រភព​ថវិកា​បាន​ពី​ការងារ​ផ្គត់ផ្គង់​ ​សេវា​ ​កម្ម​បរិស្ថាន​ព្រៃឈើ​ ​អង្គភាព​បាន​ដាក់​ ​អោយ​ ​ដំណើរការ​ប្រគល់​​ម៉ៅការ​ព្រៃឈើ​ជិត​ ​៦.០០០​ ​ហិ​ក​តា​ជូន​បងប្អូន​ជនជាតិ​ ​ម៉្នុង​ ​រាប់​រយ​គ្រួសារ​នៅ​លើ​ភូមិ​សាស្រ្ត​ស្រុក​ ​ដាក់​រ៉​លឹប​។​
ស្លាកជូនដំណឹងអំពីចំណែកព្រៃមួយដែលមានផ្ទៃដីជាង ២៣,៥ ហិកតាតូ្រវបាន កុ្រមគួ្រសារជនជាតិ ម្នុង មួយទទួលម៉ៅការគ្រប់គ្រងនិងការពារ
ដោយ​បាន​ទទួលផល​ប្រយោជន៍​ពី​ព្រៃឈើ​ ​បងប្អូន​ជនជាតិ​បាន​សកម្ម​ចូលរួម​ក្នុង​ការគ្រប់គ្រង​ ​ទប់ស្កាត់​បណ្តា​ទង្វើ​បំផ្លិច​បំផ្លាញ​ព្រៃឈើ​

ក្នុង​ឆ្នាំ​ ​២០១៨​ ​ប្រាក់ចំណាយ​សរុប​សង​កម្រៃ​ជូន​បងប្អូន​ជនជាតិ​ស្ថិតនៅ​កម្រិត​ជាង​មួយ​លាន​ដុង​ក្នុង​មួយ​ហិ​ក​តា​។​ ​ដោយ​ទទួល​បានផល​ប្រយោជន៍​ពី​ព្រៃឈើ​ ​បងប្អូន​ជនជាតិ​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការងារ​គ្រប់គ្រង​ ​ទប់ស្កាត់​រាល់​ទង្វើ​បំផ្លិច​បំផ្លាញ​ព្រៃឈើ​ ​ធ្វើអាជីវកម្ម​ឈើ​ ​ទន្រ្ទាន​យក​ដី​រុក្ខកម្ម​។​ ​ចំនួន​ករណី​បំពានច្បាប់​ការពារ​និង​ការ​ ​អភិវឌ្ឍ​ព្រៃឈើ​នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​ ​ដាក់​ណុង​ ​នា​ពេល​កន្លងទៅ​បាន​ថយ​ចុះ​ខ្លាំង​៕​
ង៉ុកមិញ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖