Thứ 6, 21/02/2020, 22:41 GMT+7
មន្ទីរពេទ្យ ចិន មួយប្រើមនុស្សយន្ត AI ដើម្បីជួយព្យាបាលអ្នកឆ្លងវីរុសកូរ៉ូណា
09:19, 06/02/2020
មន្ទីរពេទ្យ ចិន មួយបានចាប់ផ្តើមប្រើប្រាស់មនុស្សយន្តចំនួនពីរគ្រឿងដែលបំពាក់ដោយបញ្ញាសិប្បនិម្មិត (AI) និងមានសមត្ថភាពសម្លាប់មេរោគដោយខ្លួនវាដើម្បីជួយព្យាបាលអ្នកឆ្លងវីរុសកូរ៉ូណា។
គណៈកម្មការសុខាភិបាលក្នុងតំបន់បាននិយាយថា មនុស្សយន្តទាំងពីរនេះបានចាប់ផ្តើមចែកចាយថ្នាំនិងស្បៀងអាហារដល់អ្នកជំងឺក៏ដូចជាប្រមូលស្រោមពូកនិងសំរាមពីមន្ទីរពេទ្យកាលពីថ្ងៃទី ២៩ ខែ មករា នៅខេត្ត ក្វាងទុង។
មនុស្សយន្ត AI ដែលបានប្រើដើម្បីជួយព្យាបាលអ្នកឆ្លងវីរុសកូរ៉ូណានៅប្រទេស ចិន

យោងតាមមន្រ្តីបានឱ្យដឹងថា ការប្រើប្រាស់ម៉ាស៊ីនបើកបរដោយខ្លួនវានិងសាកថ្មដោយខ្លួនវា អាចកាត់បន្ថយបន្ទុកការងាររបស់គ្រូពេទ្យនិងកាត់បន្ថយហានិភ័យនៃការឆ្លងវីរុស។

យ៉ាងហោចណាស់មានបុគ្គលិកពេទ្យចំនួន ២០ នាក់នៅប្រទេស ចិន បានឆ្លងវីរុសនេះពេលកំពុងមើលថែអ្នកជំងឺ។ យោងតាមអ្នកជំនាញបានឱ្យដឹងថា ជំងឺនេះអាចឆ្លងតាមរយៈការប៉ះពាល់នឹងទឹកមាត់កខ្វក់និងការប៉ះពាល់នឹងរបស់ប្រើប្រាស់ផ្សេងៗ ដែលកខ្វក់។
វីរុសកូរ៉ូណា ឥឡូវឆ្លងរាលដាលពេញប្រទេស ចិន

វីរុសនេះបានរាលដាលពាសពេញពិភពលោកយ៉ាងឆាប់រហ័ស ហើយឥឡូវនេះបានឆ្លងគ្រប់តំបន់ទាំងអស់នៃប្រទេស ចិន ខណៈខេត្ត ទីបេត៍ ដាច់ស្រយាលទើបតែឆ្លងដល់ចុងក្រោយគេកាលពីយប់ថ្ងៃព្រហស្បតិ៍៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ធីតា 
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖