Thứ 4, 13/11/2019, 14:17 GMT+7
យន្តហោះគ្មានមនុស្សបើកដំណើរការដោយថាមពលព្រះអាទិត្យ
08:26, 13/10/2019
ក្រុមហ៊ុន OXAI Aircraft Co., Ltd បានប្រាប់​​កាលពី​ថ្ងៃ​អង្គារ​ថ្ងៃទី ​៣០ ខែ ​កក្កដា​ ថាយន្ដហោះ​គ្មាន​មនុស្ស​បើក​ដំណើរការ​ដោយ​ថាមពលព្រះអាទិត្យ​ផលិត​នៅ​ប្រទេស ចិន ឈ្មោះ “MOZI 2” បាន​បំពេញ​នូវ​ការហោះហើរ​លើកដំបូង​ដោយ​ជោគជ័យ​។​
​យោងតាម​ក្រុមហ៊ុន​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ សៀង​ហៃ ​នេះ​បានឱ្យដឹងថា ការហោះហើរ​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី ២៧ ខែ កក្កដា​ នៅ​អាកាសយានដ្ឋាន​មួយ​ក្នុង​តំបន់ ​តេ​ឈី​ង ​ក្នុង​ខេត្ត​ ចឺ​ជាំ​ង ប្រទេស ​ចិន​។​
យន្ដហោះ​គ្មាន​មនុស្ស​បើក​ដំណើរការ​ដោយ​ថាមពលព្រះអាទិត្យ ​ផលិត​នៅ​ប្រទេស ចិន

​ក្រុមហ៊ុន​បាន​និយាយថា យន្ដហោះដែល​រចនា​ឡើង​ដោយមាន​ស្លាប​ប្រវែង ១៥ ម៉ែត្រ​និង​បំពាក់​ដោយ​អាគុយ​ប្រើ​ថាមពល​ពន្លឺព្រះអាទិត្យ​តែមួយគត់​នេះ អាច​ហោះ​បាន​កម្ពស់​អតិបរមា ៨.០០០ ម៉ែត្រ​។

វា​អាច​បើកបរ​ក្នុង​ល្បឿន​យឺត​បាន​រហូតដល់ ១២ ម៉ោង​អំឡុង​ពេលយប់ បន្ទាប់ពី​សាក​ភ្លើង​នៅក្រោម​ពន្លឺព្រះអាទិត្យ​រយៈពេល ៨ ម៉ោង​។​

​យន្ដហោះ​នេះ​ត្រូវគេ​រំពឹងថា​នឹងត្រូវ​ប្រើប្រាស់​សម្រាប់​ការសង្គ្រោះ​ក្នុង​គ្រោះមហន្តរាយ​ផ្សេងៗ ការឃ្លាំមើលនិង​ការទំនាក់ទំនង​។​
យន្ដហោះ​គ្មាន​មនុស្ស​បើក​ដំណើរការ​ដោយ​ថាមពលព្រះអាទិត្យ​បានហោះហើរជាលើកដំបូងដោយជោគជ័យ


​លោក ម៉ៅ យី​ឈី​ង អ្នកគ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុនបានមានប្រសថាពួកគេ​នឹងធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន​ផ្តល់​សេវា 5G ដើម្បី​ពង្រីក​កម្មវិធី​របស់​យ​ន្ត​ហោះ​នេះ​បន្ថែមទៀត​៕ 
 
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖