Thứ 4, 13/11/2019, 15:12 GMT+7
រួមដៃគ្នាកាត់បន្ថយសំរាមកាកសំណល់ប្លាស្ទិក
13:46, 28/10/2019
សំរាមកាកសំណល់ប្លាស្ទិកកំពុងជះឥទ្ធិពលអវិជ្ជមានដល់ប្រព័ន្ធអេកូឡូស៊ី បរិស្ថានរស់នៅ សុខភាពមនុស្សនិងការអភិវឌ្ឍដោយចីរភាពរបស់ប្រទេសជាតិនីមួយៗ។ 
យោងតាមស្ថិតិរបស់ក្រសួងធនធានធម្មជាតិនិងបរិស្ថាន ប្រទេស វៀតណាម បានបញ្ចេញចោលសំរាមកាកសំណល់នៃការប្រជុំជីវភាពប្រចាំថ្ងៃក្នុងមួយឆ្នាំៗ ប្រមាណ ២៥ លានតោន ក្នុងនោះសំរាមកាកសំណល់ប្លាស្ទិកប្រមាណ ២ លានតោនក្នុងមួយឆ្នាំ។
លោកនាយករដ្ឋមន្រ្តី ង្វៀនស៊ន់ភុក និងគណៈប្រតិភូអញ្ជើញទស្សនាស្តង់ដាក់តាំងបណ្ដាផលិតផលដែលស្និទ្ធស្នាលនឹងបរិស្ថាន បណ្ដាដំណោះស្រាយដើម្បីជំនួសផ្លាស្ទិកដែលប្រើម្តងហើយចោលនិងនីឡុងពិបាកនឹងផុយរលាយនៅ ហាណូយ

ប្រឈមមុខនឹងតថភាពនេះ រដ្ឋាភិបាលបានយកចិត្តទុកដាក់និងបានចង្អុលបង្ហាញនិងណែនាំក្រសួងធនធានធម្មជាតិនិងបរិស្ថានកសាងគម្រោង ផែនការទាំងឡាយ ក្នុងនោះ ផ្តោតជាសំខាន់ទៅលើការឃោសនា លើកកម្ពស់ការយល់ដឹងរបស់សហគមន៍ ពង្រីកទូលំទូលាយគំរូឈានមុខទាំងឡាយអំពីការកាត់បន្ថយការប្រើប្រាស់ថង់នីឡុង សំរាមកាកសំណល់ប្លាស្ទិកជាដើម។ 
សំរាមកាកសំណល់ជាមួយនឹងថង់នីឡុងត្រូវបានគរឡើងជាគំនរនៅម្ដុំរោងចក្រធ្វើប្រព្រឹត្តកម្មសំរាមកាកសំណល់នៃទីក្រុង កាម៉ៅ
របស់ប្រើប្រាស់ប្រចាំថ្ងៃទាំងឡាយដែលធ្វើពីវត្ថុធាតុដើមធម្មជាតិត្រូវបានស្នើអោយប្រើប្រាស់ដើម្បីជំនួសអោយរបស់ប្លាស្ទិកដែលប្រើប្រាស់ប្រចាំថ្ងៃនៅទីក្រុង ដាណាំង

ខិតខំប្រឹងប្រែងដល់ឆ្នាំ ២០២១ រាល់ហាងលក់អីវ៉ាន់ ផ្សារ ផ្សារទំនើបនៅតាមបណ្ដាតំបន់ទីក្រុងនឹងមិនប្រើប្រាស់គ្រឿងប្លាស្ទិកដែលប្រើម្តងហើយចោលនិងដល់ឆ្នាំ ២០២៥ ទូទាំងប្រទេសនឹងមិនប្រើប្រាស់គ្រឿងប្លាស្ទិកដែលប្រើម្តងហើយចោល...៕
ផលិតដោយ៖ ថុងញ៉ឹត - ហ្វ៊ិញថេអាញ់ - ត្រឹនឡេឡឹម
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖