Thứ 6, 21/02/2020, 23:13 GMT+7
ស្បែកជើងអាចស្រាយដោយខ្លួនវាបានដោយបញ្ជាតាមកម្មវិធីទូរស័ព្ទ
17:28, 18/01/2020
​ក្រុមហ៊ុន Nike បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ជំនួយការ​និម្មិត Siri ដើម្បីឱ្យ​វា​ស្រាយ​ស្បែកជើង​ថ្មី​ដល់​ម្ចាស់​របស់​វាដោយ​ប្រើ​សំឡេងបញ្ជា​។​
បច្ចេកវិជ្ជា​ចង​និង​ស្រាយ​ស្បែកជើង​ចុងក្រោយ​បំផុត​របស់​ក្រុមហ៊ុន Nike ត្រូវបាន​បញ្ចូល​ទៅក្នុង​ស្បែកជើង​កីឡា​ឈ្មោះ Huaraches ដែល​បាន​កែលម្អ​ថ្មី​សន្លាង​។​
ស្បែកជើង​អាច​ស្រាយ​ខ្សែ​ដោយ​ខ្លួន​វាដោយ​បញ្ជា​តាម​កម្មវិធី​ឈ្មោះ Nike Adapt
 
​អ្នកប្រើប្រាស់​អាច​ប្រាប់​ទៅ​ជំនួយការ​និម្មិត​របស់​ក្រុមហ៊ុន Apple ឈ្មោះ “Siri” ឱ្យ​ចង​ឬ​ស្រាយ​ស្បែកជើងតាមរយៈ Apple Watch ឬ iPhone តាមរយៈ​កម្មវិធី Nike Adapt​។​

​ប្រព័ន្ធ​ស្រាយ​ស្បែកជើង​ហៅថា FitAdapt របស់​ក្រុមហ៊ុន Nike គឺ​ប្រើ​ម៉ូ​ទ័​រ​នៅ​ពាក់កណ្តាល​ស្បែកជើង​ដើម្បី​អនុវត្ត​ដំណើរការ​ចង​ឬ​ស្រាយ​ស្បែកជើង​សម្រាប់​អ្នក​ពាក់ដែល​ពីមុនមក​ធ្លាប់បាន​ប្រើ​លើ​ស្បែក ជើង​កីឡា​ផ្សេងទៀត​ដែរ​ដូចជា Nike Adapt BB ជាដើម​។​

​តម្លៃ​របស់​ស្បែកជើង​កីឡា Huaraches មិនទាន់បាន​បញ្ជាក់ប្រាប់​នៅឡើយ​ទេ ប៉ុន្តែ​ស្បែកជើង​កីឡា Nike Adapt BB ដែលមាន​បច្ចេកវិជ្ជា​ស្រដៀង​គ្នាគឺ​ដាក់លក់​ក្នុងតម្លៃ ៣៥០ ដុល្លារ​៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ សិរីសួស្តី
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖