Thứ 3, 20/08/2019, 1:38 GMT+7
ហេតុអ្វី​ត្រូវ​ប្រើ​ស្បែក​ត្រី​ក្នុង​ការវះកាត់​បង្កើត​ទ្វារមាស​សិប្បនិម្មិត
11:09, 14/07/2019
​ក្រុម​គ្រូពេទ្យ​ផ្នែក​វះកាត់​នៅ​សាលា​សម្ភព​ ​Assis​ ​Chateaubriand​ ​Maternity​ ​ប្រទេស​ប្រេស៊ីល​បាន​ធ្វើឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ជាមួយ​បច្ចេកទេស​វះកាត់​ច្នៃ​បង្កើត​រន្ធ​ទ្វារមាស​ដោយ​ការប្រើ​ស្បែក​ត្រី​លើ​ស្ដ្រី​ដែល​ប្រសូត​មក​ដោយ​គ្មាន​កស្បូន​ ​ស្បូន​ ​ឬ​អូ​វ៉ា​រី​។​
មុនពេលប្រើស្បែកត្រីត្រូវបានសម្អាតយ៉ាងយកចិត្ដទុកដាក់និងសម្លាប់មេរោគតាមរយៈកាំរស្មីដើម្បីកម្ចាត់មេរោគនានា។ នីតិវិធីនេះបានយកស្រកានិងក្លិនឆ្អាបពីត្រីដោយបន្សល់ទុកនូវស្បែកសម្បុរស្លេកនិងអាចរក្សាទុកក្នុងទូទឹកកកបាន ២ ឆ្នាំ។
ស្បែក​ត្រី​ទី​ឡា​ព្យា​សម្បូរ​តាម​ដងទន្លេ​ហើយ​វា​ផ្ទុក​សំណើម​ច្រើន​

ហេតុអ្វីវិធីសាស្ដ្រស្បែកត្រីត្រូវបានយកមកប្រើ?
​វិធីសាស្ដ្រ​ស្បែក​ត្រី​ត្រូវ​បាន​ចាត់ទុកជា​វិធី​ប៉ះពាល់​តិចតួច​ជាង​មធ្យោបាយ​បុរាណ​ដែល​បង្កើត​រន្ធ​ទ្វារមាស​ដោយ​ការប្រើ​ស្បែក​ចៀរ​ចេញពី​ក្រលៀន​របស់​អ្នកជំងឺ​ផ្ទាល់​។​

​​ការវះកាត់​ប្រើ​ស្បែក​ត្រី​ឆាប់​ជា​ដោយ​អត់មាន​ស្លាកស្នាម​ឬ​ហានិភ័យ​មិន​សះស្បើយ​ឬ​ឆ្លង​មេរោគ​អ្វី​ឡើយ​។​
​អ្នកជំងឺ​អាច​ដើរ​បាន​រយៈពេល​ ​១២​ ​ថ្ងៃ​ ​ខណៈ​ការវះកាត់​បែប​បុរាណ​ដែល​យក​ស្បែក​ក្រលៀន​ឬ​លឹង្​គ​ពន្លាត់​ចូលក្នុង​ធ្វើជា​រន្ធ​យោនី​តម្រូវឲ្យ​អ្នកជំងឺ​ចំណាយពេល​រាប់​សប្ដាហ៍​លើ​គ្រែពេទ្យ​និង​ត្រូវការ​ពេល​រៀន​ដើរ​ជាថ្មី​ផង​ដែរ​។​
 
តើការប្រើប្រាស់ស្បែកត្រីច្នៃធ្វើជាទ្វារមាសសិប្បនិម្មិតវាពាក់ព័ន្ធនឹងនីតិវិធីអ្វីខ្លះ?
​ដើម្បី​បង្កើត​ ​"​ទ្វារមាស​ថ្មី​"​ ​វេជ្ជបណ្ឌិត​ដាក់បញ្ចូល​ពុម្ព​ទម្រង់​ជា​ប្រដាប់​ភេទ​អម​ដោយ​ស្បែក​ត្រី​ទី​ឡា​ព្យា​នៅចន្លោះ​ប្លោកនោម​និង​ចុង​ពោះវៀនធំ​។​ ​វត្ថុ​ជំនួយ​ទាំងនោះ​ត្រូវ​បាន​រក្សាទុក​ក្នុង​រន្ធ​រយៈពេល​ ​១០​ ​ថ្ងៃ​ដើម្បី​ទប់​ជញ្ជាំង​ទ្វារមាស​រួម​ខ្ជិប​។​
​អំឡុង​ពេល​មាន​រដូវ​ ​ស្បែក​ត្រី​ទី​ឡា​ព្យា​ត្រូវ​បាន​ស្រូប​ចូល​ហើយ​កោសិកា​និង​សាច់​ដុះ​លូតលាស់​ភ្ជាប់នឹង​សាច់​ធម្មជាតិ​ដើម្បី​ប្រែក្លាយ​ជា​ល្បាយ​តែមួយ​។​ ​ស្បែក​ត្រី​ជួយ​បណ្ដុះ​កោសិកា​ស្បែក​មនុស្ស​និង​ទម្រង់​សរសៃឈាម​ព្រមទាំង​បង្កើត​ជា​ប្រឡាយ​ទ្វារមាស​ថ្មី​ដែល​មាន​សណ្ឋាន​ដូច​នឹង​ប្រដាប់​ភេទ​នារី​ពិ​តៗ​។​
ស្បែក​ត្រី​ទីឡាព្យា​សម្បូរ​តាម​ដង​ទន្លេហើយ​វា​ផ្ទុក​សំណើម​ច្រើន​

តើហេតុអ្វីត្រូវប្រើស្បែកត្រីទីឡាព្យា?
​ត្រី​ទី​ឡា​ព្យា​សម្បូរ​នៅ​តាម​ដងទន្លេ​និង​កសិដ្ឋាន​ទូទាំង​ប្រទេស​ប្រេស៊ីល​។​
​វា​ផ្ទុក​ជាតិ​សំណើម​ច្រើន​និង​សម្បូរ​ខូ​ឡា​ជេន​ដែល​ជួយ​ឲ្យឆាប់​ជាសះស្បើយ​។​
​ស្បែក​ត្រី​នេះ​ក៏​មាន​សារធាតុ​ប្រឆាំង​ជំងឺ​និង​ស្វិត​មិនចាញ់​ស្បែក​មនុស្ស​នោះ​ទេ​។​
​ស្បែក​ត្រី​ទី​ឡា​ព្យា​ធ្លាប់​ត្រូវ​បាន​ប្រើ​ដើម្បី​ព្យាបាល​ជនរងគ្រោះ​ដោយ​ការ​រលាក​ជាង​ ​២០០​ ​នាក់​ដោយ​អត់​ប្រើ​ស្បៃ​ដែល​ត្រូវតែ​ផ្លាស់ប្ដូរ​ជាប្រចាំ​នោះ​ឡើយ​៕​
ប្រភពព័ត៌មាន៖  ភ្នំពេញប៉ុស្តិ៍
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖