Thứ 3, 10/12/2019, 20:0 GMT+7
អាចម៍ផ្កាយគ្រោះថ្នាក់បំផុតទី ៤ អាចនឹងបុកផែនដីនៅ ៦៥ ឆ្នាំទៀត
14:24, 03/11/2019
ទីភ្នាក់ងារ​អវកាស​អឺរ៉ុប (ESA) បាន​បន្ថែម​អាចម៍ផ្កាយ​ថ្មី​មួយ​ទៅក្នុង​បញ្ជី​ហានិភ័យ ​វា​អាច​នឹង​វាយប្រហារ​ផែនដី​ក្នុង​រយៈពេល ៦៥ ឆ្នាំ​ទៀត​។​
​ដោយមាន​ឈ្មោះថា ២០១៩ SU៣ ដុំថ្ម​អវកាស​នេះ​មាន​អង្កត់ផ្ចិត​ប្រមាណ ១៤ ម៉ែត្រនិង​ត្រូវបាន​ចុះបញ្ជី​ជា​អាចម៍ផ្កាយ​ដ៏​គ្រោះថ្នាក់​បំផុត​ទី ៤ ដែល​គំរាមកំហែង​បុក​លើ​ភពផែនដី​។​
អាចម៍ផ្កាយ 2019 SU អាច​នឹង​បុក​ផែនដី​នៅ​ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០៨៤
 
ESA បាន​កត់សម្គាល់ថា ការបុក​នោះ ​អាច​នឹង​កើតឡើង​នៅ​ថ្ងៃទី ១៦ ខែ កញ្ញា​ ឆ្នាំ ២០៨៤ ហើយ​វា​អាចមាន​ឱកាស​មួយ​ក្នុងចំណោម​ឱកាស ១៥២ នៃ​ការបុក​ទង្គិច​នឹង​ផែនដី ប៉ុន្តែ​អ្នកជំនាញ​និយាយថា ​វា​មិនមាន​ទំហំ​ធំ​គ្រប់គ្រាន់​ដើម្បី​បង្កើត​ព្រឹត្តិការណ៍​ប៉ះពាល់​ធំដុំ​នោះទេ​៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ សិរីសួស្តី
 
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖