Chủ nhật, 29/03/2020, 9:25 GMT+7
អ្នកវិទ្យាសាស្ត្រ ចិន បញ្ចូលគ្នាដោយជោគជ័យរវាងហ្សែនមនុស្សនិងជ្រូកដើម្បីបង្កើតស្បែកបណ្តុះថ្មីនៅមន្ទីរពិសោធន៍សម្រាប់ព្យាបាលអ្នករងរបួសរលាក
14:22, 22/02/2020
អ្នកវិទ្យាសាស្ត្រនៅប្រទេស ចិន បានប្រើហ្សែនលាយបញ្ចូលគ្នាថ្មីរបស់មនុស្សនិងជ្រូកដើម្បីបង្កើតសំណាកគំរូស្បែកបណ្តុះនៅមន្ទីរពិសោធន៍ ដែលពួកគេសង្ឃឹមថានឹងព្យាបាលអ្នកដែលរលាកនិងអ្នកផ្សេងទៀតដែលត្រូវការស្បែកផ្សាំចាំបាច់។
លោក លីជីន ចូវ បានដឹកនាំក្រុមមួយមកពីមន្ទីរពេទ្យសម្ព័ន្ធទីមួយនៃសាកលវិទ្យាល័យ ណានឆាង ដែលបានសាកល្បងលទ្ធភាពជោគជ័យនៃសំណាកគំរូឯកទេសរបស់ខ្លួនលើសត្វស្វាពិសោធន៍។
ហ្សែនជ្រូកនិងមនុស្សត្រូវបានប្រើដើម្បីបង្កើតស្បែកបណ្តុះដើម្បីព្យាបាលអ្នករងរបួសរលាក

យោងតាមលោក ចូវ សំណាកស្បែកកូនកាត់នេះអាចរស់រានមានជីវិតរយៈពេល ២៥ ថ្ងៃនៅលើសត្វស្វា ដោយមិនចាំបាច់ត្រូវការការព្យាបាលបន្ថែមទៀតដើម្បីបង្ក្រាបប្រព័ន្ធភាពស៊ាំរបស់អ្នកទទួលនិងទប់ប្រព័ន្ធភាពស៊ាំនោះកុំឱ្យវាយប្រហារទៅលើសំណាកគំរូនេះ។
 
លោក ចូវ បានប្រាប់វេបសាយ New Scientist ថា "រហូតមកទល់ពេលនេះ វាជាលទ្ធផលល្អបំផុតចេញពីសត្វស្វា"។

លោកនិយាយថា លោករំពឹងសំណាកគំរូនេះអាចរស់នៅបានយូរលើអ្នកទទួលជាមនុស្ស កន្លែងដែលវត្តមាន ហ្សែនរបស់មនុស្សអាចជួយបញ្ចៀសប្រតិកម្មប្រព័ន្ធភាពស៊ាំ។
 
ដើម្បីបង្កើតសំណាកស្បែកនេះឡើង ក្រុមស្រាវជ្រាវបានបន្ថែមហ្សែនមនុស្សជាក់លាក់ចំនួន ៨ ទៅនឹងហ្សែនរបស់ជ្រូក ហើយបានដកចេញនូវហ្សែនជ្រូកចំនួន ៣ ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងការជំរុញឱ្យមានប្រតិកម្មប្រព័ន្ធភាពស៊ាំ៕
ដកស្រង់និងកែសម្រួលពី រស្មីកម្ពុជា ដោយ៖ ជ័យពិសិដ្ឋ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖