Thứ 3, 10/12/2019, 20:5 GMT+7
អ្នកស្រាវជ្រាវ​ ​បី​ ​នាក់​ឈ្នះ​ពានរង្វាន់​ណូបែល​គីមីវិទ្យា​សម្រាប់​ការបង្កើត​ថ្ម​លី​ចូម
08:51, 26/10/2019
អ្នកស្រាវជ្រាវ បី នាក់បានឈ្នះរង្វាន់ណូបែលគីមីវិទ្យាកាលពីថ្ងៃ ពុធ ទី ៩ ខែ តុលា សម្រាប់ការអភិវឌ្ឍថ្មលីចូម ដោយត្រួសត្រាយផ្លូវសម្រាប់ស្មាតហ្វូននិងសង្គមដែលគ្មានឥន្ធនៈហ្វូស៊ីល។
រាជបណ្ឌិត្យសភាវិទ្យាសាស្ត្រ ស៊ុយអែត និយាយថា លោក ចន ហ្គោដេណាហ្វ មកពីសហរដ្ឋអាម៉េរិក អាយុ ៩៧ ឆ្នាំ ដែលជាមនុស្សចាស់ជាងគេទទួលបានរង្វាន់ណូបែល លោកស្តេនលី វីតធីងហែម ជនជាតិអង់គ្លេស និងលោក អាគីរ៉ា យ៉ូស៊ីណូ ជនជាតិ ជប៉ុន នឹងចែករំលែកលុយរង្វាន់ ៩ លានក្រូន័រ ស៊ុយអែត (ប្រហែល ៩១៤.០០០ ដុល្លារ) ស្មើគ្នា។
(​រាប់​ពីឆ្វេង​) លោក​ច​ន ហ្គោ​ដេ​ណា​ហ្វ លោក​ ស្តេ​ន​លី វីត​ធី​ង​ហែម និង​លោក អាគី​រ៉ា យ៉ូ​ស៊ី​ណូ ទទួលបាន​ពានរង្វាន់​ណូបែល​គីមីវិទ្យា

គណៈវិនិច្ឆ័យបាននិយាយថា "ថ្មដែលអាចសាកបាន ស្រាល និងមានថាមពលនេះ ឥឡូវត្រូវបានប្រើនៅក្នុងអ្វីៗ គ្រប់យ៉ាង ចាប់ពីទូរស័ព្ទចល័តរហូតដល់កុំព្យូទ័រយួរដៃនិងរថយន្តអគ្គិសនី … ហើយក៏អាចរក្សាទុកបរិមាណថាមពលយ៉ាងច្រើនពីថាមពលពន្លឺព្រះអាទិត្យនិងខ្យល់ ដោយធ្វើឱ្យសង្គមលែងមានឥន្ធនៈហ្វូស៊ីល។

ថ្មលីចូមបានផ្លាស់ប្តូរជីវិតរបស់យើងតាំងពីពួកវាបានចូលទីផ្សារដំបូងក្នុងឆ្នាំ ១៩៩១ និង ផ្តល់អត្ថប្រយោជន៍ច្រើនបំផុតដល់មនុស្សជាតិ"៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ យ៉ាញ់លើយ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖