Chủ nhật, 08/12/2019, 1:40 GMT+7
ឥណ្ឌា ចាប់ផ្ដើមផលិតសាប៊ូអាចម៍គោនិងដបទឹកឫស្សីទ្រង់ទ្រាយធំ
10:29, 23/11/2019
កសិកម្មសរីរាង្គនិង​ផលិតផល​ជនជាតិដើម​ភាគតិច​មាន​តម្រូវការ​កើនឡើង​ខ្ពស់ ដោយ​រដ្ឋាភិបាល​ ឥណ្ឌា​ បានប្រកាសចាប់ផ្ដើម​ផលិត​សាប៊ូដុំ​ច្នៃ​ពី​អាចម៍គោនិង​ដប​ទឹក​ឫស្សី​។
ក្នុង​ពិធី​មួយ​រៀបចំ​នៅមុន​ខួប ១៥០ ឆ្នាំ​នៃ​ការស្លាប់​របស់ មហា​ត្មះ គ​ន្ធី (Mahatma Gandhi) លោក នី​ទីន ហ្គា​ដ​ការី (Nitin Gadkari) រដ្ឋមន្ត្រី​ទទួលបន្ទុក​សហគ្រាស​ធុន​តូចនិង​មធ្យមបាន​លើកឡើងថា​ អតិថិជន​ចាប់ផ្តើម​ទទួលយកទំនិញ​សរីរាង្គ​កាន់តែ​ច្រើនឡើងៗ​។​
ឥណ្ឌា ផលិតសាប៊ូអាចម៍គោនិងដបទឹកឫស្សីដើម្បីជំរុញសេដ្ឋកិច្ចជនបទ

សូមបញ្ជាក់ថា ដប​ទឹក​ឫស្សី​ចំណុះ​ចន្លោះ​ពី ៧០០ មិ​ល្លី​លីត្រ​ទៅ ៩០០ មិ​ល្លី​លីត្រ​មានតម្លៃ​ជិត ៨ ​ដុល្លារ​ចំណែកឯ​សាប៊ូដុំ​អាចម៍គោ​មានតម្លៃ ១,៧៥ ដុល្លារ​។ ​រដ្ឋមន្ត្រី​ដដែល​បាន​បន្ថែមថា គណៈកម្មការ​ឧស្សាហ កម្ម​ហៅ​កាត់ KVIC ត្រូវ​សម្រេច​ឱ្យបាន​ចំណូល ១,៤ ពាន់​លានដុល្លារ​ត្រឹម​ឆ្នាំ​ ២០២១ និង​បង្កើត​ការងារ​ឱ្យបាន​កាន់តែច្រើន​សម្រាប់​ប្រជាជន​ដែល​រស់​នៅ​ជនបទ​។​
ឥណ្ឌា ផលិតសាប៊ូអាចម៍គោនិងដបទឹកឫស្សីដើម្បីជំរុញសេដ្ឋកិច្ចជនបទ

​លោក វី​ខេ សា​សេណា (V.K. Saxena) ប្រធាន KVIC បាន​គូសបញ្ជាក់ថា​ ដប​ឫស្សី​ជំនួស​ដប​ប្លា​ស្ទិ​កបាន​យ៉ាង​ល្អ​ឥតខ្ចោះ ព្រោះ​វា​ជា​ធម្មជាតិ​ពិតៗ ចំណាយ​តិច មាន​ភាព​ទាក់ទាញនិង​មិន​ប៉ះពាល់​បរិស្ថាន​៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ សិរីសួស្តី
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖