Thứ 4, 18/09/2019, 2:47 GMT+7
Galaxy Fold ទូរស័ព្ទអាចបត់បាន ត្រៀមដាក់លក់លើទីផ្សារបន្ទាប់ពីក្រុមហ៊ុន Samsung ជួសជុលបញ្ហាអេក្រង់រួចរាល់
10:09, 04/08/2019
ទូរស័ព្ទ Galaxy Fold ដែល​គេ​ទន្ទឹងរង់ចាំ​ជា​យូរ​មកហើយ​របស់​ក្រុមហ៊ុន Samsung ប្រហែលជា​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ដាក់លក់​ជា​លើកដំបូង​។​
​យោងតាម​កាសែត Korean Herald បានឱ្យដឹងថា ទូរស័ព្ទ​បត់​បានមាន​តម្លៃ ១.៩៨០ ដុល្លារ ដែល​ត្រូវបាន​ពន្យារពេល​លើក​មុន​ដោយសារតែ​បញ្ហា​អេក្រង់នៅ​ទីបំផុត​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​វាយ លុក​លើ​ទីផ្សារ​។​
ទូរស័ព្ទ​បត់​ Galaxy Fold មាន​តម្លៃ ១.៩៨០ ដុល្លារ

​ស្មា​ត​ហ្វូ​ន Galaxy Fold ដំបូង​ត្រូវបាន​សន្ម​តថា​នឹង​ចេញលក់​នៅ​ចុងខែ ​មេសា ប៉ុន្តែ​ការពិនិត្យ​បង្ហាញ​ផលិតផល​ជាច្រើន​បានបង្ហាញ​អេក្រង់​ទូរស័ព្ទ​នេះ​ឈប់​ដំណើរការ បន្ទាប់ពី​បើក​ប្រើ​បាន​បន្តិចបន្តួច ដោយ​នាំឱ្យ​ក្រុមហ៊ុន Samsung ហៅ​ឧបករណ៍​នេះ​ចូល​ឃ្លាំង​វិញ​។​

​លោក គីម សឹង​ឈឹ​ល អនុប្រធាន​ក្រុមហ៊ុន Samsung Display បាន​និយាយ​នៅក្នុង​ព្រឹត្តិការណ៍​ឧស្សាហកម្ម​មួយ​ថា “​បញ្ហា​ភាគច្រើន​នៃ​អេក្រង់​ត្រូវបាន​ដោះស្រាយ​រួចរាល់ ហើយ​ទូរស័ព្ទ Galaxy Fold បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​វាយលុក​ទីផ្សារ​”​។​

​ទោះយ៉ាងណា លោក ​សឹង​ឈឹ​ល មិនបាន​ផ្តល់​កាលបរិច្ឆេទ​ជាក់លាក់​ណាមួយ​សម្រាប់​ការដាក់​លក់​នោះទេ​។​
​ទូរស័ព្ទ Galaxy Fold បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​វាយលុក​ទីផ្សារ​។ រូបថត៖  CNET

​ក្រុមហ៊ុន Samsung មិនទាន់​បានធ្វើ​អត្ថាធិប្បាយ​លើស​ម្តី​របស់លោក ​សឹង​ឈឹ​ល​ នៅឡើយ​ទេ​។ ក្រុមហ៊ុន Samsung Display គឺជា​ផ្នែក​ផលិត​អេក្រង់​របស់​ក្រុមហ៊ុនមេនិង​ស្ថិតនៅ​ដាច់ដោយឡែក​ពី​ផ្នែក​ទូរស័ព្ទ​របស់​ក្រុមហ៊ុន Samsung Electronics​។​

​មនុស្ស​ជាច្រើន​បាន​សន្ម​ត​ថា​ក្រុមហ៊ុន Samsung នឹង​ចេញលក់​ស្មា​ត​ហ្វូ​ន Fold នៅ​ខែ កក្កដា មុន​ការចេញលក់ Galaxy Note 10 ប៉ុន្តែ​រហូតមកទល់​ពេលនេះ ក្រុមហ៊ុន​បាន​បដិសេធ​ពាក្យ​ចចាមអារ៉ាម​ទាំងនេះ​៕ 
ប្រភពព័ត៌មាន៖ រស្មីកម្ពុជា
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖