Thứ 2, 06/04/2020, 12:51 GMT+7
Hyundai បង្ហាញរថយន្តបំពាក់ដំបូលសាកភ្លើងដោយថាមពលព្រះអាទិត្យ
14:43, 14/12/2019
ក្រុមហ៊ុន Hyundai បាន​បញ្ចេញ​នូវ​រថយន្ត​ហាយ​ប្រ៊ី​ដ​ស៊េរី​ថ្មី​របស់ខ្លួន​ឈ្មោះ Sonata ជាមួយ​បន្ទះ​ថាមពល​ពន្លឺព្រះអាទិត្យ​នៅលើ​ដំបូលអាច​សាក​អាគុយ​បានសូម្បី​ពេល​កំពុង​បើកបរ​ក៏ដោយ​។​
​ក្រុមហ៊ុន​ផលិត​រថយន្ត ​កូរ៉េ ​មួយ​នេះ​អះអាងថា ថាមពល​ចន្លោះ​ពី ៣០ ទៅ ៦០ ភាគរយ​នៃ​អាគុយ​របស់​រថយន្ត​អាច​សាក​ភ្លើង​បាន​តាម​បន្ទះ​ថាមពល​ពន្លឺព្រះអាទិត្យ​។​
រថយន្ត Sonata បំពាក់​ដំបូល​ថាមពល​ពន្លឺព្រះអាទិត្យ

​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រុមហ៊ុន Hyundai ក្រុមហ៊ុន​ កូរ៉េ ​​បានប្រាប់ថា បន្ទះ​ថាមពល​ពន្លឺព្រះអាទិត្យ​នេះ​អាច​ផ្តល់​ថាមពល​គ្រប់គ្រាន់​ដើម្បី “​បង្កើន​ចម្ងាយ​ធ្វើដំណើរ​របស់​អ្នកបើកបរ​បន្ថែម ១.៣០០ គីឡូម៉ែត្រ​ជា​រៀងរាល់ឆ្នាំ​”​។​

​ខណៈ​ក្រុមហ៊ុន Hyundai បញ្ជាក់ថា ប្រព័ន្ធ​ពន្លឺព្រះអាទិត្យ​លើដំបូល “​ដើរតួនាទី​គាំទ្រ​” ដល់​ម៉ាស៊ីន​ហាយ​ប្រ៊ី​ដ​របស់​រថយន្ត វា​ជាការ​សាកល្បង​សម្រាប់​រថយន្ត​ម៉ូ​ដែល​អគ្គិសនី​សុទ្ធសាធ​នាពេល​អនាគត​។​
រថយន្ត Sonata បំពាក់​ដំបូល​ថាមពល​ពន្លឺព្រះអាទិត្យ

​ក្នុង​សេចក្តីថ្លែងការណ៍​ដដែល ក្រុមហ៊ុន Hyundai បានប្រាប់ថា រថយន្ត Sonata ថ្មី​កំពុង​ដាក់លក់​នៅ ​កូរ៉េខាងត្បូង ហើយនឹង​មាន​លក់​នៅ​ទ្វីប ​អាម៉េរិក​ខាងជើង ​ឆាប់ៗ​ នេះ​។ ទោះយ៉ាងណា បច្ចុប្បន្ននេះ ​មិនមាន​ផែន​ការលក់​រថយន្ត​ម៉ូ​ដែល​នេះ​នៅក្នុង​តំបន់​ផ្សេងទៀត​នោះទេ​។​ ​តម្លៃ​ក៏មិនទាន់បាន​បញ្ជាក់​សម្រាប់​រថ​យន្ត Sonata ដែល​បំពាក់​ដំបូល​ថាមពល​ពន្លឺព្រះអាទិត្យ​នោះទេ​៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ទេវី
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖