Thứ 3, 22/10/2019, 10:11 GMT+7
ក្តីស្រឡាញ់រាប់អានភ្ញៀវរបស់ជនជាតិ ម៉្នុង
17:27, 27/09/2019
ជនជាតិ ម៉្នុង មានទស្សនាទានថា "ភ្ញៀវចូលក្នុងភូមិប្រៀប ដូចកូនចូលក្នុងផ្ទៃម្តាយ" ទើបបានជាមិនប្រកាន់ថាជាភ្ញៀវរួមឬភ្ញៀវដោយឡែក ភ្ញៀវទាំងអស់សុទ្ធតែបានអ្នកភូមិឬម្ចាស់ផ្ទះទទួលស្វាគមន៍យ៉ាងរាក់ទាក់។
មុននោះប៉ុន្មានថ្ងៃដើម្បីត្រៀមទទួលភ្ញៀវ ជនជាតិ ម៉្នុង នឹងអញើ្ជញសិប្បករគងឃ្មោះមកចូលរួម ត្រៀមជាស្រេចនូវរបស់ជំនូននិងចាត់ចែង មនុស្សចេះច្រៀងឆ្លងឆ្លើយរួមជាមួយចាស់ភូមិឈរចាំទទួលភ្ញៀវតាំងពីនៅក្បាលភូមិ។
ម្ចាស់ផ្ទះជូនខ្សែអង្កាំអោយភ្ញៀវ ហើយជូនពរភ្ញៀវមានសុខភាពល្អជានិច្ច
រកស៊ីទទួលទានមានបាន

ក្នុងបរិយាកាសដ៏អ៊ូអរ តំណាងភូមិនឹងជូនអោយភ្ញៀវនូវវង់ខ្សែ ចំរើនសុខភាពឬខ្សែអង្កាំ ជូនពរភ្ញៀវជួប តែលាភសំណាង ល្អនិងមានក្តីសុខ។ 
ជនជាតិ ម៉្នុង ត្រៀមរបស់ជំនូនទទួលភ្ញៀវ

បន្ទាប់ នោះគេកាន់ដៃគ្នា រាំរែកជុំវិញដើមនេវ ច្រៀង បទចម្រៀងសាមគ្គី រួមគ្នាផឹកស្រា អេកក្នុងពាងតែមួយហើយភ្លក់រសជាតិបណ្តាមុខម្ហូបពិសេសប្រចាំតំបន់ដូចជា៖ បាយក្រឡាន សាច់អាំង...។
គេរាល់គ្នាកាន់ដៃរាំរែក ច្រៀងបទចម្រៀងសាមគ្គី

តាមចាស់ភូមិ ម៉ារីន នៅឃុំ ដាក់ណឺ្រឌុង ស្រុក ដាក់សុង (ខេត្ត ដាក់ណុង)​ ការស្រឡាញ់រាប់អានភ្ញៀវរបស់ជនជាតិ ម៉្នុង តែងប្រកបដោយលក្ខណៈសហគមន៍រួមចំណែករក្សាអត្តសញ្ញាណវប្បធម៌ លើកកម្ពស់ស្មារតី សាមគ្គីនិងមនសិការក្នុងពលកម្មផលិតកម្មក្នុងសហគមន៍ជនជាតិ ម៉្នុង៕
អ៊ីក្រាក់គ្នូល
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ