Thứ 6, 15/11/2019, 2:42 GMT+7
ជនជាតិ ចាម រីករាយអំណរបុណ្យ រ៉ាមឺវ៉ាន
16:28, 25/07/2019
កន្លងទៅថ្មីៗ នេះ បងប្អូនជនជាតិ ចាម បានី យ៉ាងច្រើនកុះករនៅខេត្តទាំង ២ គឺ៖ ប៊ិញធន់ និង និញធន់ អ៊ឹកធឹករីករាយអំណរបុណ្យ រ៉ាមឺ វ៉ាន ឆ្នាំ ២០១៩។ 
ខុសនឹងបុណ្យ  រ៉ាម៉ាដាន របស់សាសនា អ៊ីស្លាម បុណ្យ រ៉ាមឺ វ៉ាន របស់ជនជាតិ ចាម បានី ជាការគួបផ្សំនៃពិធីកិច្ចប្រពៃណីជាច្រើនដូចជា៖ ពិធីសែនផ្នូរ ពិធីសែនបុព្វការីជននៅតាមផ្ទះនិងខែហូបបួស រ៉ាម៉ាដាន របស់លោកគ្រូចារ៍ទាំងឡាយនៅតាមអារាមដ្ឋាន ប្រាសាទ...។
ទិដ្ឋភាពរួមនៃពិធីសែនផ្នូរក្នុងថ្ងៃបុណ្យ រ៉ាមឺ វ៉ាន របស់ជនជាតិ ចាម បានី នៅខេត្ត ប៊ិញធន់។ រូបថត៖ ហុងហៀវ

ក្នុងបណ្តាថ្ងៃបុណ្យ បរិយាកាសនៅតាមភូមិទាំងឡាយរបស់ជនជាតិ ចាម បានី គគ្រឹកគគ្រេង អ៊ូអរជាង។ នៅគ្រប់ទីកន្លែងមានចាត់តាំងការសម្តែងសិល្បៈ បណ្តាល្បែងប្រជាប្រិយ កីឡា...។ នេះក៏ជាឱកាសសម្រាប់មនុស្សរាល់គ្នាបានជួបជុំគ្រួសារនាំគ្នាឧទ្ទិសរំលឹកគុណបុព្វការីជន ជីដូនជីតា បួងសួងសូមអោយភូមិស្រុកបានសុខក្សេមក្សាន្ត ផ្ទះនីមួយៗ រកស៊ីមានបាន មានសេចក្តីសុខ សុភមង្គលគ្រប់ៗ គ្នា រដូវកាលអំណោយផល។
បណ្តាសមណសក្តិសាសនានៃជនជាតិ ចាម បានី ប្រារព្ធពិធីសែនផ្នូរនៅកន្លែងបញ្ចុះសពរបស់ជនជាតិ ចាម។ រូបថត៖ ហុងហៀវ
 

ជាមួយនឹងប្រពៃណីរាប់អាននិងរាក់ទាក់ភ្ញៀវ ក្នុងឱកាសនេះ ជនជាតិ ចាម បានី ទទួលស្វាគមន៍យ៉ាងម៉ត់ចត់ចំពោះភ្ញៀវ មិត្តភ័ក្តិដែលអញ្ជើញមកជូនពរក្នុងឱកាសបុណ្យ។ ពួកគេមានជំនឿថា ភ្ញៀវអញ្ជើញ​មកកាន់តែច្រើនជាក្ដីសង្ឃឹមឆ្នាំថ្មីមួយមាន អាកាសធាតុ រដូវកាលអំណោយផល ក្រុមគ្រួសារសុខសប្បាយ សុខភាពមាំមួននិងសុភមង្គល៕
អត្ថបទនិងរូបថត៖ ហុងហៀវ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ