Thứ 7, 20/07/2019, 18:27 GMT+7
ជនជាតិ បាណា អ៊ឹកធឹកអំណរផ្ទះរ៉ុងថ្មី
09:35, 12/03/2019
ចំពោះជនជាតិ បាណា នៅ តីង្វៀន ផ្ទះរ៉ុងជាដួងព្រលឹងរបស់ភូមិឋាន ជាកន្លែងប្រជុំជីវភាពសហគមន៍ កន្លែងចាត់តាំងការប្រជុំ សែនព្រេន ហើយជាទីតំណភ្ជាប់ជាមួយ Yàng (ព្រះអាទិទេព)។
ហេតុដូច្នេះពិធីសែនផ្ទះរ៉ុងថ្មីរបស់ជនជាតិ បាណា ត្រូវបានចាត់ទុក ថាជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យដ៏សំខាន់បំផុត ជាឱកាសដើម្បីថ្លែងអំណរអរគុណចំពោះ ព្រះអាទិទេពដែលបានទ្រទ្រង់ ជួយដល់ភូមិឋាន បួងសួងសុំសេចក្តីសុខសាន្តនិងសេចក្ដីចំរើនរុងរឿង។
នៅពេលសំឡេងឃ្មោះបន្លឺឡើងជាសញ្ញា អ្នកភូមិទាំងអស់គ្នាក្នុងភូមិទាំងចាស់ ក្មេង កំលោះ ក្រមុំមកប្រមូលផ្តុំត្រង់បរិវេណផ្ទះរ៉ុងដើម្បីរៀបចំប្រារព្ធពិធីបុណ្យ

ក្រៅពីក្របី ជ្រូក មា ន់ គ្រួសារនីមួយៗ នៅថែមទាំងរួមវិភាគទានស្រា ១ ពាង
បង្គោលហ្គើង ១ ចូលរួមដោតដំឡើង នេវ វា យគងឃ្មោះទូងស្គរ...
 

តាមទស្សនាទានរបស់ជនជាតិ បាណា ក្រោយរយៈពេល ៣ ឆ្នាំបន្ទាប់ពីថ្ងៃផ្ទះរុ៉ងថ្មីបានសង់ឡើងនៅពេលទំនេរពីការងារស្រែចម្ការ បើនៅក្នុងភូមិអត់មានរឿងរ៉ាវអ្វីគួរអោយសោកស្តាយកើតឡើងនោះចាស់ភូមិទាំងឡាយនឹងប្រារព្ធពិធីសែនផ្ទះរ៉ុងថ្មី។
ចាស់ភូមិសូត្រនូវពាក្យពេចន៍បួងសួងសូម Yàng (ព្រះអាទិទេព)ធ្វើជាកសិណសាក្សីអោយពិធីបុណ្យ

ពិធី សែនផ្ទះរ៉ុងថ្មីប្រព្រឹត្តឡើងក្នុង ៣ ថ្ងៃ គ្រឿងសំណែនសំខាន់ៗ រួមមាន៖ ក្របីឈ្មោលមួយក្បាល ជ្រូកធំ ១ ក្បាលមាន់ឈ្មោល ៧ ក្បាល មេមាន់ ១ ក្បាលនិងបន្លែបង្ការ អង្ករគ្រប់ប្រភេទ។ល។ បន្ទាប់ពីបណ្ដាពិធីកិច្ចបានបញ្ចប់រួចរាល់ អ្នកភូមិទាំងអស់គ្នាជួបប្រាស្រ័យច្រៀងរាំ ប្រគំសម្តែងគងឃ្មោះនិងរាំស្វង ជាមួយគ្នា។
បញ្ចប់ពិធីបុណ្យ អ្នកភូមិទាំងអស់គ្នានាំគ្នាច្រៀងរាំនៅខាងមុខផ្ទះរ៉ុង

សព្វថ្ងៃនេះ ទោះបីជាជីវភាពរស់នៅមានការផ្លាស់ប្តូរច្រើន ក៏ប៉ុន្តែពិធីសែនផ្ទះរ៉ុងថ្មីរបស់ជនជាតិ បាណា នៅ តីង្វៀន នៅតែបានប្រារព្ធឡើង រួមចំណែកក្នុងការអភិរក្ស ថែ រក្សា ផ្សព្វផ្សាយនូវលក្ខណៈដ៏ ល្អប្រសើរក្នុងជីវភាពវប្បធម៌បណ្តាជនជាតិនៅ តីង្វៀន៕
ឌឹកធុយ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖