Chủ nhật, 15/09/2019, 17:34 GMT+7
ជនជាតិ យ៉ាវក្រហម លោតភ្លើងស្វាគមន៍ឆ្នាំថ្មី
14:03, 30/08/2019
តាមប្រពៃណី ពិធីបុណ្យលោតភ្លើងនៃជនជាតិ យ៉ាវក្រហម នៅខេត្ត ដៀនបៀន ត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៥ ខែ ១ (ចន្ទគតិ) ជាមួយបំណងប្រាថ្នានាំមកនូវភាពកក់ក្តៅ រដូវកាលអំណោយផល អ្វីៗ ទាំងអស់តែងតែល្អប្រសើរក្នុងឆ្នាំថ្មី។
ដើម្បីត្រៀមរៀបចំអោយពិធីបុណ្យ នៅថ្ងៃដំណាច់ឆ្នាំ ជនជាតិ យ៉ាវក្រហម រៀបចំស្ពកសំណែនរួមមាន៖ បាយ ស្រា មាន់ស្ងោរ ក្រណាត់សំពត់ពណ៌ស ធូប កងប្រាក់ លុយក្រដាស។ល។ គ្រូសែនពាក់សម្លៀកបំពាក់ សមរម្យ ប្រារព្ធពិធីកិច្ចនានាថ្វាយព្រះអគ្គី។ 
ពិធីលោតភ្លើងរបស់ជនជាតិ យ៉ាវក្រហម ត្រូវបានប្រារព្ធឡើងនៅត្រង់ទីលានដ៏ធំទូលាយមួយ ក្នុងភូមិ ហ៊ូយសូវ ឃុំ ប៉ាតឹន ស្រុក ណឹមពោ
 
ចានរងើកភ្លើងក្រហមឆ្អៅត្រូវបានដាក់លើហ៊ឹងសូមការអនុញ្ញាតពីព្រះអគ្គី
 
មុនពេលលោតភ្លើង ជនជាតិ យ៉ាវក្រហម ចាត់តាំងពិធីច្រៀង រាំ
 
គ្រូសែនឧទ្ទិសសូមព្រះអគ្គីអនុញ្ញាតអោយបុរសៗ ក្នុងភូមិបានចូលរួមពិធីលោតភ្លើង

​បន្ទាប់ពីដុតឧសមួយគំនរធំ យុវជនទាំងឡាយចាប់ផ្តើមលោតចូលគំនររងើកភ្លើងឧស។ នៅបាតជើងទទេទាំងគូររបស់ខ្លួន ពួកគាត់មិនមានអារម្មណ៍ក្រហាយរលាកភើ្លង ភ័យខ្លាចអ្វីឡើយ ជួនកាលនៅថែមទាំងយកដៃចូករងើកភ្លើងឧសអោយប៉ើងចេញទៅជុំវិញទៀត ផង។ មិនត្រឹមតែជា លក្ខណៈវប្បធម៌ដ៏ល្អឯកមួយ ពិធីលោតភ្លើងនៅថែមទាំង ជាសក្ខីកម្មនៃ កម្លាំងខ្លាំងក្លា ទឹកចិត្តក្លាហានរបស់យុវជនជនជាតិ យ៉ាវក្រហម ប្រកបដោយភាពស្អាតសង្ហានៃលក្ខណៈធម្មជាតិដើម របស់ព្រៃភ្នំតំបន់ពាយ័ព្យ តីបាក់៕
ផានទន់អាញ់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖