Chủ nhật, 29/03/2020, 10:36 GMT+7
តួនាទីរបស់ចាស់ភូមិនៅ តីង្វៀន
08:24, 26/02/2020

ចំពោះបងប្អូនជនជាតិ នៅតំបន់ខ្ពង់រាប តីង្វៀន ដ៏ល្វឹងល្វើយ ភូមិគឺជាទ្រនំកកើត បីបាច់រក្សានូវកំណប់ វប្បធម៌ របស់សហគមន៍ដែលមានចាស់ភូមិជាអ្នកដឹកនាំខាងស្មារតី ជាដើមឈើខ្ពស់ ជាម្លប់ត្រជាក់ការពារអោយប្រជាជន ទាំងអស់ ក្នុងភូមិ។ 


ចាស់ភូមិជាអ្នកយល់ដឹង ច្រើនអំពីទំនៀមទម្លាប់ ជាអ្នកកាន់ភ្ជាប់ និងអនុវត្ត នូវរាល់ចំណេះដឹងដែលដូនតាបានសន្សែសន្សំ តាំងពីយូរលង់មកហើយ។
ចាស់ភូមិជនជាតិ អេដេ ផ្លុំគែន ឌិញណាំ

ចាស់ភូមិនៅជាអ្នកកាន់ភ្ជាប់ពីរបៀបសម្តែងនូវសិល្បៈប្រជាប្រិយគ្រប់ប្រភេទដូចជា៖ វាយឃ្មោះ ផ្ទៀងស្ដាប់និងកែតម្រូវ សម្លេងគងឃ្មោះ ចៃ្នបងើ្កតនិងសម្តែងបណ្ដាឧបករណ៍តន្ត្រីធ្វើពីឫស្សីពក ជាពិសេសគឺ ចម្រៀង ប្រជាប្រិយ។ 

ចាស់ភូមិជនជាតិ ហ្សែ-ទ្រៀង ជក់ចិត្តនឹងចង្វាក់ស្គរ
ចាស់ភូមិជួបគ្នានៅពិធីចងសម្ពន្ធភាពនិងរៀបចំច្រៀងចម្រៀងប្រជាប្រិយតាមលំនាំបទ លី

ពេលរាត្រីចូលមកដល់ អ្នកភូមិតែងតែប្រមូលផ្តុំគ្នានៅជុំវិញភ្នក់ភ្លើងក្រហមក្នុងផ្ទះរ៉ុងដើម្បីស្តាប់ចាស់ភូមិនិទានវីរកថា។ 
ត្បាញរវៃជាការងារមួយក្នុងចំណោមការងារប្រចាំថ្ងៃ របស់ចាស់ភូមិទាំងឡាយ

ពួកគាត់គឺជា "សាស្រ្តាចារ្យផ្នែកសំណង់" ពោរពេញដោយការច្នៃប្រឌិតក្នុងស្ថាបត្យកម្មនៃផ្ទះសហគមន៍ ជាសិល្បករ បង្ករាង ដ៏ប៉ិន ប្រសប់ ក្នុងការ ច្នៃបង្កើតរូបសំណាក ផ្ទាំងចម្លាក់លៀន គូរគំនូរសម្រាប់តុបតែងគេហដ្ឋាន ផ្ទះផ្នូរ...។
ចាស់ភូមិ ប្ហ្រៀវប៉ូ ជនជាតិ កឺទូ ជក់ចិត្តនឹងសិល្បៈ ឆ្លាក់រូបសំណាក

ជាអ្នកកាន់ភ្ជាប់នូវចរន្តនៃរាល់ប្រភពដើមនៃវប្បធម៌ បង្កើតឡើងជាអត្តសញ្ញាណរបស់ជនជាតិនីមួយៗ បង្ហាញ យ៉ាងរស់រវើក តាមរយៈឃ្លាំងបេតិកភណ្ឌវប្បធម៌រូបីនិងអរូបី ចាស់ភូមិជាបុគ្គលដ៏សំខាន់ក្នុងការច្នៃប្រឌិត និង ផ្សព្វផ្សាយ បន្តអោយ យុវវ័យជំនាន់ក្រោយៗ ៕
តឹនវិញ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ