Thứ 3, 20/08/2019, 1:8 GMT+7
ទឹកចិត្តបងប្អូនជនជាតិ ខ្មែរ នៅខេត្ត ហូវយ៉ាង ចំពោះអ៊ំ ហូ
23:14, 19/05/2019
ដើម្បីសម្ដែងនូវការគោរព ដឹងគុណដ៏ជ្រាលជ្រៅចំពោះបិតាចាស់ព្រឹទ្ធាចារ្យជាតិ ប៉ុន្មានឆ្នាំថ្មីៗ នេះក្រុមគ្រួសារជនជាតិ ខ្មែរជាច្រើននៅខេត្ត ហូវយ៉ាង បានទទួលរូបថតអ៊ំ ហូ មកផ្ទះដើម្បីធ្វើសក្ការៈបូជាដូចជាការធ្វើសក្ការៈបូជាបុព្វការីជន ជីដូនជីតារបស់ខ្លួន។
ទីរួមស្រុក ណាងម៉ៅ ស្រុក វីធុយជាមូលដ្ឋាននាំមុខក្នុងចលនានេះដោយមានប្រមាណ ៣០% ចំនួនក្រុមគ្រួសារបានធ្វើហ៊ឹងសក្ការៈបូជាលោកអ៊ំ ហូ។ 
បងប្អូនជនជាតិ ខ្មែរ នៅឃុំវិញទ្រុង ស្រុក វីធុយ ប្រារព្ធពិធីដង្ហែរូបថតអ៊ំ ហូ 
មកផ្ទះដើម្បីគោរពបូជាយ៉ាងឱឡារិក

តាមលោកស្រី ង្វៀនគៀនទ្រិញ លេខាគណៈកម្មាធិការបក្សនៃទីរួមស្រុក នេះគឺជាលក្ខណៈដ៏ល្អប្រពៃមួយដែលត្រូវបានមូលដ្ឋានជំរុញ ពង្រីកទូលំទូលាយដើម្បីឆ្ពោះទៅដល់ ១០០% ចំនួនក្រុមគ្រួសារដាក់តាំងរូបថត គោរពបូជាអ៊ំ ហូ នៅនឹងផ្ទះទាំងអស់។ 
ទទួលរូបថតអ៊ំ ហូ មកផ្ទះដើម្បីធ្វើសក្ការៈបូជាដូចជាការធ្វើសក្ការៈបូជាចំពោះបុព្វការីជនជីដូនជីតារបស់ខ្លួនគឺជាលក្ខណៈដ៏ល្អប្រពៃមួយរបស់ជនជាតិ ខ្មែរ នៅខេត្ត ហូវយ៉ាង
អោយតែដល់ឱកាសបុណ្យទាន បុណ្យចូលឆ្នាំថ្មី ជនជាតិ ខ្មែរនៅឃុំ លឿងតឹម ស្រុក ឡុងមី ក៏មកអុចធូបគោរពវិញ្ញាណក្ខន្ធនៅទីសក្ការៈលោកអ៊ំ ហូ
សម្ព័ន្ធយុវជនកុម្មុយនីស្ត ហូជីមិញ ខេត្ត ហូវយ៉ាង ប្រគល់ជូនរូបថតអ៊ំ ហូ
អោយបណ្តាក្រុមគ្រួសាររស់នៅលើភូមិសាស្ត្រខេត្ត

យល់ដឹងពីមនោសញ្ចេតនារបស់ប្រជាជន សម្ព័ន្ធយុវជនកុម្មុយនីស្ត ហូជីមិញ ខេត្ត ហូវយ៉ាង ក៏បានចាត់តាំងពិធីជូនរូបថតអ៊ំ ហូ ជាច្រើនលើកអោយបណ្ដាក្រុមគ្រួសារដែលរស់នៅលើភូមិសាស្ត្រ។ ទទួលរូបថតអ៊ំ ហូ មកធ្វើសក្ការៈបូជានៅនឹងផ្ទះគឺជាទង្វើដ៏មានអត្ថន័យជ្រាលជ្រៅ ដាស់រឭកនូវមោទនភាពជាតិ ប្រពៃណី "ផឹកទឹកនឹកប្រភព" ក្នុងសហគមន៍បណ្ដាគ្រួសារខ្មែរ៕
ធូហៀន
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖