Thứ 5, 18/07/2019, 0:18 GMT+7
ទំនៀមទម្លាប់ចេញសាងបព្វជ្ជានៃយុវជនជំទង់ខ្មែរ
08:01, 01/07/2019
លាពុកលាម៉ែចូលវត្តសាងបព្វជ្ជាគឺជាដំណាក់កាលមួយគួរអោយចងចាំនាគ្រាយុវវ័យរបស់បុរសជនជាតិ ខ្មែរ ម្នាក់ៗ។ តាមទស្សនាទានរបស់បងប្អូនជនជាតិ ខ្មែរ ការសាងបព្វជ្ជាមិនមែនដើម្បីក្លាយជាព្រះពុទ្ធតែដើម្បីក្លាយជាមនុស្សចេះដឹងត្រឹមត្រូវ។
រយៈពេលនៃការសាងបព្វជ្ជាមិនមានកាលកំណត់ មានអ្នកខ្លះសាងបព្វជ្ជាតែពីរបីព្រះវស្សា មានអ្នកខ្លះសាងបព្វជ្ជាអស់មួយជីវិត។
កោរសក់ - ជាពីធីកិច្ចចាំបាច់ដែលយុវជនជំទង់ ខ្មែរ ត្រូវតែ
បដិបត្តិខណៈពេលចូលវត្តសាងបព្វជ្ជា

មុនពេលគ្រងចីវរ យុវជនជំទង់ ខែរ្ម ទាំងឡាយត្រូវបានពានាសំពត់សមួយផ្ទាំងក្នុងន័យថាបានលាចាកភាពជាគ្រហស្ថ

អត្ថន័យពិសេសនៃការសាងបព្វជ្ជាគឺដើម្បីរៀបចំអោយ យុវជនជំទង់នោះមានសីលធម៌ ចំណេះដឹងគ្រប់គ្រាន់ សន្តានចិត្តមេត្តាធម៌ដើម្បីក្រោយពេលលាចាកសិក្ខាបទនឹងចេះដឹងពីរបៀបកសាង ជីវិតមួយដ៏ល្អប្រពៃនិងមានអត្ថន័យ។ ពេញអំឡុងពេលសាងបព្វជ្ជា កុលបុត្រទាំងឡាយនឹងត្រូវកោរសក់ គ្រងចីវរ បានប្រគល់អោយបាត្រមួយហើយនិមន្តទៅបិណ្ឌបាតរៀងរាល់ពេលព្រឹក។
ចំពោះយុវជនជំទង់ ខ្មែរ ចេញទៅសាងបព្វជ្ជាគឺបានសិក្សារៀនអក្សរធម៌អាថ៌
ព្រះពុទ្ធ រៀនភាសាបាលី។ល។ ដើម្បីក្លាយជាមនុស្សល្អសម្រាប់សង្គម
 
កមារា សឺនកឹ្វកធិញ កើតឆ្នាំ ២០០៧ ជនជាតិ ខែរ្ម នៅភូមិ អានហៀប ឃុំ ភូតឹម
ស្រុក ចូវថាញ់ (ខេត្ត សុកត្រាំង) កំពុងរៀនធម៌ជាមួយលោកអាចារ្យទាំង ២ រូប

ក៏ដូចជាវត្តអារាមពុទ្ធសាសនា ខ្មែរ ជាច្រើនដទៃទៀតនៅ ណាមបូវត្តបួនព្រះភ័ក្រ្ក ស្រុក ចូវថាញ់ (ខេត្ត សុកត្រាំង) តែងតែរៀបចំពិធីទទួលយុវជនជំទង់ ខ្មែរ ទាំងឡាយដែលមានបំណង ប្រាថ្នាចេញសាងបព្វជ្ជា៕
ត្រឹនជីកុង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖