Chủ nhật, 17/11/2019, 10:5 GMT+7
បងប្អូនជនជាតិ ចាម អំណរបុណ្យ Roya Haji
08:15, 07/10/2019
បុណ្យ Roya  Haji  របស់ជនជាតិ ចាមឥស្លាម នៅខេត្ត អានយ៉ាង ប្រារព្ធឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ខែ ១២ តាមប្រតិទិនចន្ទគតិរបស់សាសនា ឥស្លាម (ឆ្នាំនេះគឺត្រូវនឹងពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែ សីហា តាមសុរិយាគតិ)។ 
នាឱកាសនេះ ជនជាតិ ចាមឥស្លាម ផ្អាកការងាររកស៊ី លក់ដូរសិនដើម្បីទៅកាន់ព្រះវិហារធ្វើពិធីគោរពបូជាផ្សេងៗ ច្រើនឡើងដើម្បីទទួលបានបុណ្យកុសលកាន់តែច្រើន គ្រួសារទាំងឡាយរៀបចំផ្ទះសម្បែង តុបតែងចង្កៀង ផ្កាភ្ញីភ្លឺព្រោងព្រាតដើម្បីអំណរបុណ្យ Roya  Haji។ 
ជ្រុងមួយនៃវិហារ ឥស្លាម Mubarak នៅឃុំ ចូវផុង ទីរួមខេត្ត តឹនចូវ

ជនជាតិ ចាមឥស្លាម ហៅបុណ្យ Roya  Haji ថាជាបុណ្យ "Roya  ជាទីស្រឡាញ់"។ នាឱកាសបុណ្យ Roya  Haji បងប្អូនមាមីងតែងតែចំណាយពេលដើម្បីជួបជុំគ្រួសារទៅសួរសុខទុក្ខមិត្តភ័ក្តិ សាច់ញាតិនិងជូនរាល់អំណោយដែលមានអត្ថន័យ។ ក្មេងៗ បានឪពុកម្តាយទិញសម្លៀកបំពាក់ថ្មី រីឯសម្លៀកបំពាក់ចាស់ៗ ត្រូវបានជូនដល់អ្នកក្រីក្រ។ 
បច្ចុប្បន្នសហគមន៍ជនជាតិ ចាម នៅខេត្ត អានយ៉ាង មានប្រជាជនជាង ១៧.០០០
នាក់កាន់សាសនា ឥស្លាម ប្រជុំជីវភាពសាសនានៅ ១២ វិហារធំនិង ១៦ វិហារតូច
នៅតាម ៩ ភូមិចំណុះទីរួមខេត្ត តឹនចូវ និងស្រុក ៤ គឺ៖ អានភូ ចូវភូ ចូវថាញ់ ភូតឹន

ជាពិសេស បណ្តាគ្រួសារនិងសាសនិក Muslim (ឥស្លាម បរិស័ទ) ដែលធូរធារនឹងធ្វើពិធីកិច្ច Kurbal Bayram (ពិធីបូជាយញ្ញ) ទិញសត្វស្រុក (គោ ពពែ ចៀម) សម្លាប់យកសាច់ដើម្បីធ្វើបុណ្យ បន្ទាប់នោះយកសាច់បែង ចែកឱ្យបងប្អូនមាមីងក្នុងភូមិដើម្បីរួមគ្នាចែករំលែកនូវក្តីសប្បាយរីករាយក្នុងបុណ្យ Roya  Haji។
អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អានយ៉ាង លោក វ៉អាញ់គៀត
(ទី ៦ ពីខាងឆ្វេងទៅ) ជូនអំណោយដល់បណ្ដាសមណស័ក្ដិនិងអ្នកមុខអ្នកការនៃគណៈតំណាងសហគមន៍សាសនា ឥស្លាម ខេត្ត អានយ៉ាង បណ្ដា Hakim (ចៅអធិការវិហារ ចាម) គណៈគ្រប់គ្រងវិហារនិងបងប្អូនជនជាតិ ចាម នៅភូមិសាស្ត្រឃុំ ចូវផុង ទីរួមខេត្ត តឹនចូវ

ឆ្នាំ ២០១៩ គឺជាឆ្នាំដំបូងដែលខេត្ត អានយ៉ាង ចាត់តាំងពិធីជំនួបមុខនឹងបណ្ដា Hakim (ចៅអធិការវិហារ ចាម) អ្នកមានកិត្យានុភាព បញ្ញវន្តជនជាតិ ចាម គំរូព្រមជាមួយនោះចាត់តាំងការទៅសួរសុខទុក្ខនិងជូនអំណោយដល់គ្រួសារក្រីក្រ។ ប្រការនេះសម្ដែងនូវការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋចំពោះបងប្អូនជនជាតិ ចាម រស់នៅលើភូមិសាស្ត្រ៕
កុងម៉ាវ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ