Thứ 3, 20/08/2019, 2:9 GMT+7
ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ វៀតណាម លោក ត្រឹនថាញ់ម៉ឹន បានអញ្ជើញមកជូនពរបុណ្យចូលឆ្នាំថ្មីនៅខេត្ត សុកត្រាំង
16:09, 05/04/2019
នៅថ្ងៃទី ៥ ខែ មេសា ឆ្នាំ ២០១៩ លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ វៀតណាម លោក ត្រឹនថាញ់ម៉ឹន បានអញ្ជើញមកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត សុកត្រាំង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០១៩ របស់បងប្អុនជនរួមជាតិខ្មែរ។ 
នៅថ្ងៃដដែល ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ វៀតណាម លោក ត្រឹនថាញ់ ម៉ឹន បានប្រគល់ជូនផ្ទះមហាសាមគ្គីចំនួន ៥ ខ្នង មួយខ្នងៗ មានតម្លៃ ៤០ លានដុងដល់ក្រុមគ្រួសារជនរួមជាតិ ខ្មែរ ស្ថិតក្នុងស្ថានភាពលំបាកលំបិននៅឃុំ ធន់ហ្វា ស្រុក ចូវថាញ់ ខេត្ត សុកត្រាំង។ គេហទំព័រព័ត៌មានចម្រុះអេឡិចត្រូនិចនៃកាសែតរូបភាពជនជាតិនិងតំបន់ភ្នំ (ទីភ្នាក់ងារព័ត៌មានវៀតណាម) សូមឧទ្ទេសនាមរូបភាពមួយចំនួនអំពីសកម្មភាពទាំងនោះដូចតទៅ៖
ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ វៀតណាម ត្រឹនថាញ់ម៉ឹន បានអញ្ជើញមកជូនពរនិងប្រគេនទេយ្យវត្ថុដល់បណ្ដាសមណសក្តិនៃសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត សុកត្រាំង
ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ វៀតណាម លោក ត្រឹនថាញ់ម៉ឹន អញ្ជើញ ជូនផ្ទះមហាសាមគ្គីដល់ក្រុមគ្រួសារ ខ្មែរ ក្រីក្រនៅឃុំ ធន់ហ្វា ស្រុក ចូវថាញ់ ខេត្ត សុកត្រាំង
ដំណឹងនិងរូបថត៖ ទ្រុងហៀវ -​ ទីភ្នាក់ងារព័ត៌មានវៀតណាម
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ