Chủ nhật, 29/03/2020, 1:15 GMT+7
ពិធីបុណ្យចង្កៀងគោមរបស់ជនជាតិ ចិន
10:08, 07/02/2020
ក្រោយពីបុណ្យចូលឆ្នាំ សហគមន៍ជនជាតិ ចិន អ៊ូអរលេងសប្បាយ នានិទាឃរដូវ រង់ចាំទទួលពិធីបុណ្យ ង្វៀនទៀវ (ពិធីបុណ្យចង្កៀង គោម)។ 
បុណ្យ ង្វៀនទៀវ (បុណ្យចង្កៀងគោម) ហៅ ម្យ៉ាងទៀតថាបុណ្យ ធឿងង្វៀន គឺជាពិធីបុណ្យប្រពៃណីរបស់ជនជាតិ ចិន ដែលត្រូវបានប្រារព្ធឡើងនាថ្ងៃពេញបូណ៌មីនៃខែទី ១ ចន្ទគតិ (តាមប្រតិទិន វៀតណាម)។
ប្រជាជនរាប់ពាន់នាក់ជាមួយនឹងភ្ញៀវទេសចរបានចូលរួមពិធីអំណរបុណ្យចង្កៀងគោមរបស់ជនជាតិ ចិន

សម្តែងសិល្បៈក្នុងរាត្រីនៃពិធីបុណ្យចង្កៀងគោម

សិល្បករទាំងឡាយតុបតែងខ្លួនជាទេវរូប ៣ អង្គគឺ៖ ភុកឬហ្វូ (សុភមង្គល) ឡុកឬលូ (វិបុលសុខឬជោគលាភ) និង ថ ឬស៊ូ (អាយុយឺនយូរ)... បានធ្វើអោយទស្សនិកជនជាច្រើននាក់ស្ងើចសរសើរ
ជនជាតិ ចិន ចំណុះក្រុមភាសានិមួយៗ មកកាន់វិហារដោយឡែករបស់សហគមន៍ខ្លួនប្រារព្ធពិធីបួងសួងចង្កៀងគោម)

ក្រុមរាំម៉ុងសាយសម្តែងតាមដងវិថី

ពិធីបុណ្យចង្កៀងគោមជាឱកាស សម្រាប់សហគមន៍ជនជាតិ ចិន ទទួលអំណររាត្រីព្រះចន្ទពេញវង់ដំបូងបង្អស់ក្នុងឆ្នាំថ្មី មនុស្សម្នាក់ៗ គ្រួសារនីមួយៗ ប្រាថ្នាសូមអោយ "ភ្លៀងខ្យល់អំណោយផល" "ប្រទេសជាតិសាន្តត្រាណប្រជាជនសុខដុម" ទន្ទឹមនឹងនោះ ក៏ជាសកម្មភាពបញ្ចប់នូវបណ្តាថ្ងៃលេងសប្បាយអំណរពិធីបុណ្យចូលឆ្នាំតេតតាមទម្លាប់របស់ជនជាតិ ចិន...៕
អត្ថបទ៖ ហុងលៀន; រូបថត៖ គិមភឿង - គៀវអាញ់យុង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ