Thứ 6, 19/07/2019, 12:41 GMT+7
ពិធីបុណ្យចម្រើនសុខភាពនៃជនជាតិ អេដេ
10:18, 14/05/2019
បុណ្យចម្រើនសុខភាពជាពិធីបុណ្យដ៏សំខាន់នៃជនជាតិ អេដេ បង្ហាញឡើងនូវកតញ្ញូតាធម៌ចំពោះជីដូនជីតា ឪពុកម្តាយផង ហើយក៏ជាការបួងសួងសូមព្រះអាទិទេពតាមថែរក្សាទ្រទ្រង់អោយកូនចៅមានសុខភាពល្អ សម្រេចបានជោគជ័យផងដែរ។
ពិធីបុណ្យបានប្រារព្ធឡើងនៅផ្ទះវែងរបស់ភូមិក្នុង សម្លេងគងឃ្មោះអញ្ជើញភ្ញៀវដ៏គឹកកង។ ម្ចាស់បុណ្យស្លៀកសម្លៀកបំពាក់ប្រពៃណី អង្គុយក្បែរដើមនេវ។ គ្រឿងរណ្តាប់រួមមាន៖ ស្រា អេក សាច់ជ្រូកឬមាន់ឈ្មោលនៅរស់។ល។
គ្រូសែនថ្វាយគ្រឿងរណ្តាប់រួមមាន៖ ស្រាអេកនិងមាន់ឈ្មោលមួយក្បាល អញ្ជើញ
ព្រះអាទិទេពទាំងឡាយមកធ្វើជាសាក្សី

គ្រូសែនធ្វើអធិដ្ឋានឧទ្ទិសអញ្ជើញព្រះអាទិទេព បុព្វបុរសទាំងឡាយមកធ្វើជាសាក្សី តាមថែរក្សាទ្រទ្រង់អោយម្ចាស់បុណ្យ ហើយពាក់កងដៃស្ពាន់ក្នុងបំណងប្រាថ្នាសូមសុខភាពល្អអោយម្ចាស់បុណ្យ។ 
ពិធីបំពាក់កងដៃស្ពន់ប្រាថ្នាសូមសុខភាពល្អ
 
បន្ទាប់ពីនោះ ស្ដ្រី បុរសកូនចៅក្នុងផ្ទះជាបន្តបន្ទាប់មកជូនពរនិងជូនអំណោយដល់ម្ចាស់បុណ្យ។ ចុងបញ្ចប់គឺពិធី កិច្ចពិសាស្រាអេករីករាយសប្បាយជាមួយម្ចាស់បុណ្យ...។
បងប្អូនជនជាតិ សាច់ញាតិក្នុងគ្រួសារអញ្ជើញចូលរួមពិសាស្រាអេកចែករំលែកក្ដីសប្បាយនឹងម្ចាស់បុណ្យ
 
មុននេះ ពិធីបុណ្យចម្រើនសុខភាពតែងបានប្រព្រឹត្តឡើងក្នុងរយៈពេល៣ ថ្ងៃ។ ក៏ប៉ុន្តែ នាពេលបច្ចុប្បន្នពិធីបុណ្យនេះត្រូវបានបង្រួមខ្លីមកនៅ ត្រឹមតែ ១ ថ្ងៃ ប្រារព្ធតាមរូបភាព សហគមន៍សំដៅប្រិតសំចៃ ប៉ុន្ដែនៅតែរក្សាបានពេញលេញនូវលក្ខណៈដ៏ល្អប្រពៃនៃវប្បធម៌ប្រពៃណី៕
ផាមកឿង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖