Thứ 6, 19/07/2019, 12:40 GMT+7
ពិធីបុណ្យតបស្នងសងគុណរបស់ជនជាតិ បាណា
14:43, 12/11/2018
តាមទំនៀមទម្លាប់របស់ជនជាតិ បាណា "សយប៉្នែកុងរ៉ងឡាំង" គឺជាពិធីបុណ្យតបស្នងសងគុណដល់អ្នក ទាំងឡាយណាដែលបានជួយពួកគេនៅគ្រាលំបាកលំបិន។ នេះជាទម្លាប់មួយដ៏ល្អប្រពៃ ជាថ្ងៃបុណ្យតូចរបស់គ្រួសារជនជាតិ បាណា នីមួយៗ។
 
នៅពេលលក្ខខណ្ឌសេដ្ឋកិច្ចធូរធារហើយ គ្រួសារលោក អ៊ីធឿង និងលោកស្រី ណៃញ័រ នៅភូមិ កឺ-ត ឃុំ កនហ្កាំង ស្រុក ដាក់ឌ័រ (យ៉ាឡាយ) បានរៀបចំពិធី "សយប៉្នែកុងរ៉ងឡាំង" ដើម្បីតបស្នងសងគុណដល់គ្រួសារលោក រឺច និងលោកស្រី គ្លឹចក្លត ដែលធ្លាប់បានជួយស្រោចស្រង់ពួកគេ។
ពិធីតបស្នងសងគុណផ្ទុកនូវតម្លៃវប្បធម៌ប្រពៃណីដ៏ល្អប្រសើររបស់ជនជាតិ បាណា

 
គ្រឿងតង្វាយ រួមមាន តុម្ហូបអាហារ សម្លៀកបំពាក់ថ្មី ក្រណាត់និងសាច់ជ្រូក។ អ្នកដែលត្រូវបានតបស្នងសងគុណទទួលគ្រឿងជំនូនហើយផ្តែផ្តាំឱ្យអ្នកគ្រប់គ្នាក្នុងក្រុម គ្រួសារត្រូវចេះយកចិត្តទុកដាក់ ជួយគ្នាទៅវិញទៅមកគ្រាមានអាសន្ន មានទុក្ខលំបាក។
ប្តីប្រពន្ធលោក រឺច និងលោកស្រី គ្លឹចក្លត នៅភូមិកឺ-ត ឃុំ កនយ៉ាង ស្រុក ដាក់ឌ័រ
(យ៉ាឡាយ) គឺជាអ្នកដែលត្រូវបានទទួលនូវការតបស្នងសងគុណ
 
បញ្ចប់ពិធី គេទាំងអស់គ្នានាំគ្នារំលឹកឡើងវិញ នូវអនុស្សាវរីយ៍ទាំងឡាយនាគ្រាតោកយ៉ាក ផ្ដោះប្តូរវិធីបង្កបង្កើន ផល ហើយរាំតាមសូរសំឡេងនៃគងឃ្មោះ។ 
នៅពេលលក្ខខណ្ឌសេដ្ឋកិច្ចធូរធារហើយជនជាតិ បាណា រៀបចំតុម្ហូប
អាហារ ទិញគ្រឿងតង្វាយដើម្បីរៀបចំពិធីតបស្នងសងគុណ

"សយប៉្នែកុងរ៉ងឡាំង" គឺជាពិធីមួយដែលពោរពេញទៅដោយលក្ខណៈមនុស្សសាស្រ្ត ផ្ទុកនូវតម្លៃវប្បធម៌ប្រពៃណីដ៏ល្អប្រសើររបស់ជនជាតិ បាណា៕
អ៊ីភឿង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖