Chủ nhật, 29/03/2020, 10:31 GMT+7
ពិធីបុណ្យបួងសួងសូមជ័យមង្គល សូមលាភ អំណរឆ្នាំថ្មីរបស់ជនជាតិ តៃ
14:47, 10/03/2020
ពិធីបុណ្យបួងសួងសូមជ័យមង្គល សូមលាភរបស់ជនជាតិ តៃ នៅស្រុក ឌិញហ្វា ខេត្ត ថាយង្វៀន ផ្សារភ្ជាប់យ៉ាង ស្អិតល្មួតនឹងជីវភាពវប្បធម៌ ជំនឿរបស់បងប្អូនជនជាតិសម្តែងបង្ហាញនូវការគោរពយ៉ាងខ្ពង់ខ្ពស់ចំពោះអាទិទេព បុព្វបុរសប៉ងប្រាថ្នាមានជីវភាពរស់នៅប្រកបដោយសុភមង្គល សេចក្ដីសុខសាន្ត។ 
ពិធីបុណ្យបានប្រារព្ធឡើងនាចុងខែទី ១ និងដើមខែទី ២ នៃចន្ទគតិ (តាមប្រតិទិន វៀតណាម) រៀងរាល់ឆ្នាំ។
ពិធីបុណ្យបួងសួងសូមជ័យមង្គល សូមលាភទាក់ទិនដល់ការងាររកស៊ីរបស់សហគមន៍ក្នុងឆ្នាំទើបត្រូវបានចាត់តាំងឡើងយ៉ាងឱឡារិក

តាំងពីព្រលឹម បងប្អូនជនជាតិបានបែងចែកការងាររៀងៗ ខ្លួនរៀបចំបណ្តាគ្រឿងបូជាថ្វាយក្នុងពិធីបុណ្យ។ 
បន្ទាប់ពីបទ “ថែនទទួលភ្ញៀវ” គឺដល់បទ “ថែនបួងសួងសូមជ័យមង្គល សូមលាភ”ជាមួយនឹងទំនុកចម្រៀងថែនសូមអោយឆ្នាំថ្មីប្រកបដោយ
សុខភាពល្អសុខសាន្ត រកស៊ីមានបាន

ពិធីបុណ្យត្រូវបានប្រារព្ធឡើងនៅម៉ោងល្អដែលបានជ្រើសរើស។ ចាប់ផ្តើមគឺអ្នក ច្រៀងថែន សម្តែងបទ "ថែន អញ្ជើញស្រា"ទទួលភ្ញៀវ។
ម្ចាស់ផ្ទះជាមួយនឹងបណ្តាអ្នកដែលជាសាច់សាលោហិតក្នុងក្រុមគ្រួសារ ប្រារព្ធពិធីសែនថ្វាយមេឃដី ព្រះអាទិទេព

ចំពោះជនជាតិ តៃ ពេលដែលមានភ្ញៀងពិសេស ម្ចាស់ផ្ទះនឹងអញ្ជើញភ្ញៀវពិសាស្រាមុនពេលដាំទឹកឆុងតែ។ 
ស្រាត្រូវបានដាក់ក្នុងសម្បកផ្លែឃ្លោកដើម្បីយកទៅថ្វាយបូជានៅលើហ៊ឹង

ស្ពកសំណែនមានសុរាភាជន៍ចំនួន ១២ ជានិមិត្តរូបអោយវាចាបួងសួងសូម ១២ ខែ ក្នុងឆ្នាំសុទ្ធតែមានភ្ញៀវពិសេស។
ពែងស្រាដើមឆ្នាំត្រូវបានបិតយ៉ាងផ្ចិតផ្ចង់ផុ្ទកនូវ
មនោសញេត្ច នារបស់អ្នកបិតស្រា
 
នរណាបានអញ្ជើញពិសាពែងស្រាក្នុង ១២ សុរាភាជន៍នៅលើស្ពកសំណែនគឺនឹងបានសំណាងដ៏ល្អក្នុងឆ្នាំថ្មី។ បន្ទាប់ពីបទ "ថែនទទួលភ្ញៀវ" គឺដល់បទ "ថែនបួងសួងសូមជ័យមង្គល សូមលាភ" ឈានចូលឆ្នាំថ្មីបានព្រេងសំណាងល្អ...៕
ណាមសឿង - ថាញ់ហា - ផាមថាវ
Nam Sương, Thanh Hà, Phạm Thảo
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ