Thứ 5, 22/08/2019, 0:43 GMT+7
ម៉តឌាំង ពិធីអំណរផ្ទះថ្មីរបស់ជនជាតិ តាអូយ
08:52, 03/07/2019
ម៉តឌាំង ជាពិធីបុណ្យមួយក្នុងបណ្តាពិធីបុណ្យធំៗ របស់ជនជាតិ តាអូយ និយាយដោយឡែក បងប្អូនបណ្តាជនជាតិភាគតិចនៅ តំបន់ភាគខាងលិចខេត្ត ធឿធៀន-ហ្វេ និយាយរួម សំដៅតបស្នងសងគុណអាទិទេព បងប្អូនមិត្តភ័ក្តិ អ្នកស្រុកដែលបានចូលរួមកម្លាំង ចូលរួមវិភាគ ទានរបស់ទ្រព្យជួយម្ចាស់ផ្ទះសាងសង់រួចរាល់ ផ្ទះថ្មី។
ដើម្បីត្រៀមរៀបចំអោយពិធីបុណ្យ ម្ចាស់ផ្ទះត្រូវអនុវត្តពិធីកិច្ច សំខាន់ៗ ដូចជា៖ បូជាយញ្ញសត្វរស់ ជម្រះកាយ បួងសួងសុំពរជ័យ សិរីមង្គល សំដៅបណ្តេញពួកខ្មោចបិសាច ហើយអោយទ្រព្យចូល ពេញផ្ទះ ចង្ក្រានមានភ្លើងជានិច្ច គ្រួសារមានអាហារ គ្រប់គ្រាន់សម្បូរធូរធារ។
ពិធីបួងសួងសុំពរជ័យសិរីមង្គលបង្កាត់ភ្លើងអោយផ្ទះថ្មី
គ្រឿងតង្វាយរួមមាន៖ ពពែ ជ្រូក មាន់ឈ្មោល បាយ ដំណើប ត្រី... ត្រូវបានដាក់ក្នុងស្ពកដើម្បីថ្វាយទេវតា អារក្សផ្ទះ និងបុព្វការីជន
អ្នករាល់គ្នានាំគ្នាច្រៀងរាំក្នុងផ្ទះថ្មីប្រៀបដូចពាក្យជូនពរអោយម្ចាស់ផ្ទះជួបតែសំណាងល្អ
បញ្ចប់ពិធីបុណ្យជនជាតិតាអូយប្រមូលផ្តុំគ្នាជប់លៀង...

បន្ទាប់ពីនោះ គឺពិធីសម្ពោធផ្ទះប្រព្រឹត្តឡើងក្នុងអំឡុង ៣ ថ្ងៃជាមួយគ្រឿងតង្វាយរួមមាន៖ ពពែ ជ្រូក មាន់ឈ្មោល បាយដំណើប ត្រី... ត្រូវបានដាក់ក្នុងស្ពក ៣ ដើម្បីថ្វាយទេវតា អារក្សផ្ទះនិងបុព្វការី ជន។ 
...រាំ លេងសប្បាយជុំវិញដើម នេវ នៅមុខផ្ទះថ្មី

បញ្ចប់ពិធីបុណ្យ ជនជាតិ តាអូយ ប្រមូលផ្តុំគ្នាជប់លៀងច្រៀង រាំនិងជូនពរដល់ម្ចាស់ផ្ទះជួប តែសំណាងល្អ។ ជាមួយនឹងលក្ខណៈដ៏ពិសេសជាច្រើន ម៉តឌាំង បច្ចុប្បន្នជាពិធីបុណ្យមួយក្នុងបណ្តាពិធីបុណ្យដែលត្រូវបានជនជាតិ តាអូយ យក ចិត្តទុកដាក់អភិរក្ស អភិវឌ្ឍន៍សំដៅរក្សាវប្បធម៌ជនជាតិ៕
ហូកូវ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖