Thứ 4, 13/11/2019, 14:30 GMT+7
របរត្បាញសំពត់សង្កិមរបស់ជនជាតិ ប៉ាកូ - វ៉ឹនគៀវ
08:17, 21/10/2019
ជនជាតិ ប៉ាកូ - វ៉ឹនគៀវ រស់នៅលើភូមិសាស្រ្តនៃស្រុកតំបន់ភ្នំ ដាក្រុង (ខេត្ត ក្វាងទ្រី) តាំងពីយូរណាស់មកហើយ បានផ្សារភ្ជាប់ជាមួយនឹងរបរត្បាញសំពត់សង្កិមប្រពៃណី។ ធ្លាប់មានមួយគ្រា របរត្បាញសំពត់សង្កិមត្រូវសាបសូន្យ ផលិតផលផលិតចេញហើយគ្មានអ្នកទិញ។ ទោះបីយ៉ាងណាក៏ដោយ រយៈពេលកន្លងទៅនេះ ដោយមានការយកចិត្តទុកដាក់ជួយឧបត្ថម្ភពីសំណាក់អាជ្ញាធរមូលដ្ឋាន របរត្បាញសំពត់សង្កិមប្រពៃណីរបស់ជនជាតិ ប៉ាកូ - វ៉ឹនគៀវ បានស្ដារឡើងវិញនិងអភិវឌ្ឍ។
បច្ចុប្បន្ន ស្រុក ដាក្រុង មានឃុំចំនួន ៣ ជំនាញខាងត្បាញសំពត់សង្កិម ក្នុងនោះ មានឃុំចំនួន ២ ជំនាញខាងត្បាញសម្លៀកបំពាក់ប្រពៃណី របស់ជនជាតិ ប៉ាកូ និងឃុំចំនួន ១ ជំនាញខាងត្បាញសម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ វ៉ឹនគៀវ។
ជនជាតិ ប៉ាកូ តែងតែត្បាញសំពត់សង្កិមនៅបណ្តាថ្ងៃទំនេរពីការងារស្រែចម្ការ
សំពត់សង្កិមគឺជាផលិតផលដ៏ចាំបាច់បម្រើអោយតម្រូវការរបស់បងប្អូនជនជាតិហើយជាផលិតផលមួយក្នុងចំណោមផលិតផលដែលបង្កើតជាអត្តសញ្ញាណវប្បធម៌របស់ជនជាតិ ប៉ាកូ - វ៉ឹនគៀវ
របរតម្បាញសំពត់សង្កិមត្រូវបានស្ដារឡើងវិញនិងបានអភិវឌ្ឍ រួមចំណែកក្នុងការលើកកម្ពស់ប្រាក់ចំណូលអោយជនជាតិ ប៉ាកូ - វ៉ឹនគៀវ
ក្រុមផលិតកម្មសំពត់សង្កិមរបស់ឃុំ អាប៊ុង - ឃុំដែលមានអ្នកចេះត្បាញសំពត់សង្កិមតាមបែបប្រពៃណីច្រើនជាងគេនៅលើភូមិសាស្ដ្រស្រុក ដាក្រុង

ប្រកបដោយក្បូរក្បាច់ រចនាដ៏ល្អឯក បង្ហាញឡើងនូវភាពស្មោះសរ សាមញ្ញដូចជាចរិតស្លូតបូតគួរឱ្យ ស្រលាញ់របស់អ្នកទាំងឡាយដែលរស់នៅលើជួរភ្នំ ទ្រឿងសឺន បណ្ដាផលិតផលសំពត់សង្កិមរបស់ជនជាតិ ប៉ាកូ - វ៉ឹនគៀវ កំពុងទទួលបានការនិយមចូលចិត្តបន្តិចម្តងៗ ពីមនុស្សជាច្រើន៕
ថាញ់ធុយ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ