Chủ nhật, 19/01/2020, 18:3 GMT+7
លក្ខណៈដ៏ស្រស់ស្អាតក្នុងក្បាច់រាំ កាឌៅ របស់ជនជាតិ ករ៍
08:12, 16/12/2019
កាឌៅ ជាក្បាច់រាំប្រជាប្រិយដែលច្រើន តែបានស្ត្រីជនជាតិ ករ៍ សម្ដែងក្នុងបណ្ដាពិធីបុណ្យប្រពៃណី សំដៅបួងសួងសូមរាល់ប្រការ ល្អប្រសើរបំផុតដល់សហគមន៍។
រាំ កាឌៅ រួមមាន ២ ក្បាច់សំខាន់គឺ៖ កាឌៅ ទ្រក ដឺតាក់ - កាឌៅ ផ្លូវទឹករបស់ជនជាតិ ករ៍ តំបន់វាលទំនាប និងក្បាច់ កាឌៅ ទ្រក ហ្គោក - កាឌៅ ផ្លូវភ្នំរបស់ជនជាតិ ករ៍ តំបន់ ខ្ពស់។ ខុស ពីក្បាច់រាំ កាឌៅ ផ្លូវភ្នំដែលច្រើនតែសន្សឹមៗ យឺតមួយៗ កាឌៅ ផ្លូវទឹកបែរជាញាប់រន្ធាន់ ផ្ទួនៗ ជាង។
ស្រ្តីជនជាតិ ករ៍ ក្នុងសម្លៀកបំពាក់ប្រពៃណីកំពុងត្រៀមរាំ កាឌៅ
នៅក្នុងពិធីបុណ្យប្រពៃណីមួយ

ជាមួយនឹងកាយវិការសំខាន់ ៣ គឺ៖ កាឌៅ ចេច អា រេត (សម្លាប់ក្តា ម) កាឌៅ យ៉ឹមយ៉ាក់ (អៀវកូន) និង កាឌៅ ខរ៍ តាម៉យ (នឹកគុណព្រៃភ្នំ) ចង្វាក់ញាប់ឬរង្វើលអាស្រ័យ ទៅលើសម្លេងស្គរ ឃ្មោះ កាឌៅ គឺជាការ គួបផ្សំក្បាច់រាំប្រជាប្រិយប្រពៃណី ទាំងឡាយរបស់ជនជាតិ ករ៍។
រាំ កាឌៅ នៅក្នុងពិធីសមោសរគងឃ្មោះ តីង្វៀន ត្រូវបានប្រារព្ធឡើងនៅ
ខេត្ត យ៉ាឡាយ នាឆ្នាំ ២០១៨

ស្រ្តីជនជាតិ ករ៍ ត្រៀមរាំ កាឌៅ នៅក្នុង "ទិវាបុណ្យសម្ដែងបង្ហាញដើមនេវនិងជួប
ប្រាស្រ័យផ្តោះប្តូរវប្បធម៌ កីឡា ទេសចរណ៍បណ្តាជនជាតិ វៀតណា ម២០១៧"
ត្រូវបានប្រារព្ធឡើងនៅស្រុក តីយ៉ាង (ខេត្ត ក្វាងណា ម)

រាំ កាឌៅ ទោះបីមានលក្ខណៈសាមញ្ញក៏ ពិតមែន តែបែរជាមានកម្លាំងទាក់ទាញយ៉ាង ខ្លាំងក្លា ពោរពេញទៅដោយលក្ខណៈមនោ សញ្ចេតនា សាមញ្ញនិងបរិសុទ្ធ ផ្សារភ្ជាប់ទៅនឹងការប្រជុំជីវភាពប្រចាំថ្ងៃនៃស្រ្តីជនជាតិ ករ៍ ទាំងឡាយនៅស្រុក បាក់ត្រាមី (ខេត្ត ក្វាង ណាម)៕
ង្វៀនវ៉ាន់សឺន - យឿងឡាយ - ហូធីហុងង៉ា
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ