Chủ nhật, 29/03/2020, 1:39 GMT+7
ល្អឯកពិធីបុណ្យនានារបស់បងប្អូនបណ្តាជនជាតិនៅ តីង្វៀន
10:36, 28/01/2020
ថ្មីៗ នេះ ក្នុងកម្មវិធី Festival កាហ្វេ បួនម៉ាធួត លើកទី ៦ និងមហោស្រពវប្បធម៌គងឃ្មោះ តីង្វៀន ដែលបានប្រារព្ធឡើងនៅខេត្ត ដាក់ឡាក់ គណៈចាត់តាំងបានសម្តែងបង្ហាញឡើងវិញនូវពិធីបុណ្យពិធីកិច្ច ប្រពៃណីមួយចំនួនរបស់បងប្អូនជនជាតិដូចជា៖ ពិធីតំឡើងទទឹករបស់ជនជាតិ សេដាំង ពិធីអំណរស្រូវថ្មីរបស់ជនជាតិ ក្ហ និង ពិធីរៀបអាពាហ៍ពិពាហ៍របស់ជនជាតិ ម៉្នុង ...។
ទាំងនេះគឺជាពិធីបុណ្យដ៏ល្អឯក ពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ជំនឿរបស់បងប្អូនបណ្តាជនជាតិដែលកំពុងរួមរស់នៅលើតំបន់ដីតីង្វៀន នេះ៕
អ៊ឹកធឹកនូវចង្វាក់រាំប្រពៃណីក្នុងពិធីបុណ្យតំឡើងទទឹករបស់ជនជាតិ សេដាំង(កនទុំ)
កូនកម្លោះនិងកូនក្រមុំអនុវត្តពិធីកិច្ចផ្សំដំណេកក្នុងពិធីអាពាហ៍ពិពាហ៍
របស់ជនជាតិ ម៉្នុង (ដាក់ណុង)

គងឃ្មោះបន្លឺឡើងជាមួយបណ្តាចង្វាក់នៃរបាំប្រពៃណីក្នុងពិធីអំណរស្រូវថ្មី
របស់ជនជាតិ ក្ហ (ឡឹមដុង)

យុវបុរសជនជាតិ សេដាំង ទាំងឡាយសម្តែងបង្ហាញឡើងវិញនូវពិធីបុណ្យតំឡើងទទឹក

ហ៊ុយយុង - យឿងយ៉ាង

យោបល់មិត្តអ្នកអាន
បញ្ចេញមតិ