Thứ 3, 20/08/2019, 1:29 GMT+7
សារលិខិតប្រសិទ្ធិពរបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ ២០១៩ របស់រណសិរ្សមាតុភូមិ វៀតណាម
17:02, 13/04/2019
នាថ្ងៃទី ២ ខែ មេសា លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក ត្រឹនថាញ់ ម៉ឹន បានមានសារលិខិតផ្ញើជូននិងប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ ក៏ដូចជាគ្រូអាចារ្យ ព្រមទាំងបងប្អូន ជនរួមជាតិខ្មែរ ទាំងអស់គ្នា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ ២០១៩។

ខ្លឹមសារនៃសារលិខិតដូចតទៅ៖
"ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ ២០១៩ តាងនាមគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ខ្ញុំសូមផ្ញើជូននិងប្រគេនដោយមេត្រីភាពនិងក្ដីស្រឡាញ់រាប់អានចំពោះព្រះសង្ឃគ្រប់ព្រះអង្គ គ្រូអាចារ្យព្រមទាំងបងប្អូនជនរួមជាតិខ្មែរទាំងអស់គ្នានូវពាក្យប្រសិទ្ធពរ បវរសួស្តីមហាប្រសើរបំផុត។
កាលពីថ្ងៃទី ៤ ខែ មេសា ឆ្នាំ ២០១៩ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ វៀតណាម លោក ត្រឹនថាញ់ម៉ឹន បានអញ្ជើញមកជូនពរនិងប្រគេនទេយ្យវត្ថុដល់បណ្ដាសមណសក្តិនៃសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត សុកត្រាំង រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

ទទួលស្វាគមន៍អំណរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីបានឈានមកដល់ ប្រជាជនគ្រប់ៗ គ្នា ក្រុមគ្រួសារនិមួយៗ តែងតែប៉ងប្រាថ្នាក្នុងឆ្នាំថ្មីមួយប្រកបដោយសុខភាពល្អនិងសុភមង្គល ភូមិ ស្រុក សុខសាន្ត ប្រទេសជាតិកាន់តែរីកចម្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
 
ក្នុងឆ្នាំ ២០១៨ កន្លងទៅថ្មីៗ បងប្អូនជនរួនជាតិ ខ្មែរ បានចូលរួមកម្លាំងកាយកម្លាំងចិត្តយ៉ាងច្រើនដើម្បីស្ថាបនា ជួសជុល ធ្វើអោយល្អប្រសើរជាងនូវវត្តអារាមទាំងឡាយ ខ្នះខ្នែងបង្កបង្កើនផល ធ្វើអាជីវកម្មបន្ថែម​ទៀតដើម្បីកែលម្អជីវភាពរស់នៅ លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ លើកកម្ពស់ប្រជាបញ្ញា ថែទាំសុខភាពនិងការពារបរិស្ថាន។
 
ព្រះសង្ឃគ្រប់ព្រះអង្គនិងគ្រូអាចារ្យគ្រប់រូបនៃពុទ្ធសាសនា (ទក្ខិណនិកាយ) ខ្មែរ ចូលរួមយ៉ាងសកម្មក្នុងរាល់សកម្មភាពរួមនៃសមាគមពុទ្ធសាសនាវៀតណាម  ជាអង្គការសមាជិកមួយនៃ រណសិរ្សមាតុភូមិវៀតណាម។ បងប្អូនជនរួមជាតិ ខ្មែរ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តដោយជោគជ័យនូវរាល់ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ធានាសនិ្តសុខ សណ្ដាប់ ធ្នាប់នៃមូលដ្ឋានទាំងឡាយនិងទូទាំងប្រទេស។
ពិធីស្រង់ទឹកព្រះក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី

តាងនាមគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ខ្ញុំសូមលើកសរសើរនូវបណ្តាស្នាព្រះហស្តរបស់ព្រះសង្ឃគ្រប់ព្រះអង្គ ក៏ដូចជាស្នាដៃដ៏ឆ្នើមនៃគ្រូអាចារ្យនិងបងប្អូនជនរួមជាតិខ្មែរ ក្នុងការអនុវត្តល្អនូវគោលការណ៍ មាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ចូលរួមយ៉ាងសកម្មនៅក្នុងការងាររណសិរ្ស។ ខ្ញុំជឿជាក់ថា ព្រះសង្ឃគ្រប់ព្រះអង្គ លោកអាចារ្យព្រមទាំងបងប្អូនជនរួមជាតិខ្មែរទាំងអស់គ្នានឹងបន្តមានការចូលរួមចំណែកដ៏ជាក់ស្តែង ថែមទៀតទៅក្នុងបុព្វហេតុមហាសាមគ្គីទូទាំងប្រជាជាតិ កសាងនិងការពារមាតុភូមិវៀត ណាម សង្គមនិយម។

សូមជូនពរនិងប្រគេនពរចំពោះព្រះសង្ឃគ្រប់ព្រះអង្គ លោកអាចារ្យ ព្រមទាំងបងប្អូនជនរួមជាតិខ្មែរទាំងអស់គ្នាទទួលស្វាគមន៍អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីប្រកបដោយភាពសប្បាយរីករាយ សុភមង្គល!
 
សូមគោរពជូននិងប្រគេនដោយក្ដីស្រឡាញ់រាប់អាន មេត្រីភាព!"
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ