Thứ 3, 20/08/2019, 1:41 GMT+7
អ្នកដែល "ដាស់រឮក" កីតម្បាញ
23:19, 23/05/2019
ក្នុងភាពមមាញឹកគ្នាន់គ្នេរនៃដំណើរជីវិត នារីជនជាតិ អេដេ ជាច្រើននៅភូមិ កាប៊ូ ឃុំ ហ្វាខាញ់ ទីក្រុង បួនមាធួត (ខេត្ត ដាក់ឡាក់) ថៃ្ងណាក៏ដូចជាថៃណា្ង នៅតែអងុ្គយក្បែរកីតម្បាញ ស្ងប់ស្ងាត់ "ដាស់រឭក" នូវសម្រស់ដ៏ស្រស់ស្អាតដែលលេចឡើងនៅលើបណ្ដា ផលិតផលសំពត់សង្កឹមប្រពៃណីរបស់ជនជាតិ អេដេ។
មកដល់ភូមិ កាប៊ូ អាចងាយនឹងប្រទះឃើញនូវគំរូជាច្រើននៃនារីជនជាតិ អេដេ ដែលតែងជក់ចិត្តនឹងរបរត្បាញសំពត់សង្កឹមដូចជា៖ លោកយាយ ហ្រាំង អ្នកមានចំណាស់ក្នុងមុខរបរ ឬយាយៗ ៖ ហ៊្បូរនីអេ ហ្យឿងនីអេ ហ្នីរនីអេ ហហ្គីហ៍អេបាន... ។
អ្នកសី្រ ហ្រាំងនីអេ ណែនាំបូ្អន ហែត្អ នីអេរបៀបបង្កើតក្បាច់រចនា
នៅលើផ្ទាំងសំពត់សង្កឹម

ពីសរសៃកប្បាស ពួកគាត់បានបង្កើតចេញជាផលិតផលសំពត់សង្កឹមដ៏វិសេសវិសាលផ្សេងៗ ជាមួយនឹងប្រធានបទពីជីវភាពរស់នៅប្រចាំថ្ងៃដូចជា៖ ផ្លែឈើ ផ្កាស្លឹក សត្វស្រុក មធ្យោបាយធ្វើដំណើរទៅមក... ពួកគាត់ក៏បានយកចិត្តទុកដាក់យ៉ាងច្រើនចំពោះការបង្រៀនមុខរបរអោយស្រទាប់យុវវ័យនៅក្នុងភូមិ។
ក្រោយពេលធ្វើចម្ការ នារីជនជាតិ អេដេ នៅភូមិ កាប៊ូ
ឃុំ ហ្វាខាញ់ តែងតែព្យាយាមក្បែរកីតម្បាញ
 
លោកយាយ ហ្រាំង ចែករំលែកបទពិសោធផលិតបណ្តាផលិតផលសំពត់សង្កឹមដ៏វិសេសវិសាលជាមួយបងប្អូននារីជនជាតិ អេដេ នៅភូមិ កាប៊ូ

បច្ចុប្បន្ន ភូមិរបស់ជនជាតិ អេដេ មួយចំនួនមិនរក្សាបានរបរតម្បាញទេប៉ុន្តែនៅភូមិ កាប៊ូ ដោយស្រឡាញ់ជក់ចិត្តនឹងមុខរបរដែលជីដូនជីតាបន្សល់ទុកមក នារី ជនជាតិ អេដេ នៅតែប្ដេជ្ញាចិត្តរក្សាមុខរបរ ជាមួយបំណងប្រាថ្នា "ដាស់រឭក" របរត្បាញសំពត់សង្កឹមប្រពៃណី៕
ផាមកឿង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖