Thứ 6, 15/11/2019, 1:24 GMT+7
ការក្រើនរម្លឹកពីគ្រោះលង់ទឹកចំពោះក្មេងនៅតំបន់បងប្អូនជនជាតិនិងតំបន់ភ្នំ
09:35, 31/07/2019
សិស្សានុសិស្សក្នុងទូទាំងប្រទេសកំពុងឈានចូលឱកាសវិស្សមកាល។ នេះគឺជារយៈពេលដែលឆ្នាំណាក៏កើតមានសភាពការណ៍ក្មេងត្រូវលង់ទឹក ជាពិសេសគឺនៅតំបន់បងប្អូនជនជាតិនិងតំបន់ភ្នំ។ 
គ្រាន់តែគិតពីដើមខែ ឧសភា ឆ្នាំ ២០១៩ មកទល់ពេលនេះ ក្មេងត្រូវលង់ទឹកកើតមានឡើងជាបន្តបន្ទាប់នៅតាមបណ្តាខេត្តតំបន់ភ្នំ កន្លែងដែលមានទន្លេ ស្ទឹង ស្រះច្រើនដូចជា៖ ងេអាន ថាញ់ហ្វា ឡាវកាយ ហ្វាប៊ិញ...។
វិស្សមកាលចូលមកដល់ ប្អូនៗ កុមារាកុមារីនៅជនបទ តំបន់ភ្នំនៃខេត្ត អៀនបាយ កន្លែងដែលមានទន្លេ បឹងច្រើន... តែងតែបបួលគ្នាទៅហែលទឹក។ ក៏ប៉ុន្តែ ប្អូនៗ កុមារាកុមារីស្ទើរតែទាំងអស់សុទ្ធសឹងតែមិនមានប្រដាប់ដោយពោងឡើយហើយច្រើនតែហែលនៅកន្លែងទឹកជ្រៅ។ រូបថត៖ ឌិញធុយ

នារសៀលថ្ងៃទី ៦ ខែ ឧសភា សិស្សសាលាមួយក្រុមចំនួន ៤ នាក់នៃអនុវិទ្យាល័យ វិញនិញ ឃុំ វិញនិញ ស្រុក វិញឡុក  (ខេត្ត ថាញ់ហ្វា) បានបបួលគ្នាចេញទៅទន្លេ ម៉ា ងូតទឹកត្រូវរអិលជើងធ្លាក់ចុះត្រង់ម្ដុំទឹកជ្រៅ ហើយត្រូវលង់ទឹកស្លាប់។ ក្នុងរូបថត៖ កងកម្លាំង​ជួយសង្គ្រោះកំពុងតែសកម្មស្វែងរកជនរងគ្រោះទាំងឡាយ។ រូបថត៖ ឌិញធុយ
កាលពីរសៀលថ្ងៃទី ២៥ ខែ ឧសភា សិស្សសាលាមួយក្រុមចំនួន ៦ នាក់រៀននៅថ្នាក់ទី ៦ នៃអនុវិទ្យាល័យ ក្វាងគីម ស្រុក បាតសាត (ខេត្ត ឡាវកាយ) បានបបួលគ្នាទៅជ្រោះ ង៉យ សាន ងូតទឹក ក្នុងចំណោមនោះមានសិស្ស ៤ នាក់ត្រូវលង់ទឹកស្លាប់គួរអោយ អាណោចអាធម្ម។ ក្នុងរូបថត៖ កន្លែងកើតហេតុនៃករណីលង់ទឹក។ រូបថត៖ ឌិញធុយ

មិនត្រឹមតែបណ្ដាលឱ្យគ្រួសារ មិត្តភក្តិ ប្រជាជននៅក្នុងតំបន់តក់ស្លុតប៉ុណ្ណោះទេ នេះក៏ជាការក្រើនរម្លឹកចំពោះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សហគមន៍ចាំបាច់ត្រូវលើកកម្ពស់ការយល់ដឹងក្នុងការងារការពារប្រឆាំងនឹងគ្រោះថ្នាក់លង់ទឹក ផ្តើមពីនោះ រួមចំណែកការពារសុវត្ថិភាពដល់ប្អូនៗកុមារាកុមារីជនជាតិ៕
 
នៅពេលប្រទះឃើញក្មេងត្រូវលង់ទឹក៖

+ ចាំបាច់ត្រូវស្រែកហៅអ្នកនៅជុំវិញរួមកម្លាំងគ្នាដើម្បីប្រញាប់ប្រញាល់ ជួយស្រង់ជនរងគ្រោះឡើងលើគោកជាបន្ទាន់។
 
+ ចំពោះអ្នកដែលមិនចេះហែលទឹក ចំបាច់ត្រូវមានថ្នោល ដំបងឬខ្សែវែងគ្រវែងទៅចំណុចដែលក្មេងត្រូវលង់ទឹកដើម្បីឱ្យពួកគេច្បាមជាប់ រួចយើងទាញខ្សែយ៉ាងលឿនបំផុតហើយស្រង់ឡើងលើគោក។
 
+ ចំពោះអ្នកដែលចេះហែលទឹក ត្រូវហក់ចុះទឹកឲ្យឆាប់រហ័សដើម្បីអូសជនរងគ្រោះចូលហើយស្រង់ឡើងលើគោក (អូសសក់ អាវ ខោ ដៃឬជើងរបស់ជនរងគ្រោះ)។
 
+ នៅពេលស្រង់ឡើងផុតពីទឹកហើយ គប្បីទះចូលថ្ពាល់ជនរងគ្រោះ ដើម្បីបង្កប្រតិកម្មធ្វើអោយភ្ញាក់ដឹងខ្លួន ដាក់ក្បាលជនរងគ្រោះផ្អៀងទៅម្ខាងដើម្បី ឱ្យទឹកនៅក្នុងមាត់ បំពង់ក សួតហូរចេញ។
 
+ ដោះអាវ ខោទទឹករបស់ជនរងគ្រោះចេញរួចហើយចាប់ផ្ដើមធ្វើចលនា បេះដូងផ្លុំខ្យល់ចូលមាត់កាន់តែរហ័សកាន់តែល្អ៕
ឌឹកធិញ - ឌិញធុយ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖