Chủ nhật, 18/08/2019, 5:30 GMT+7
ខិតខំប្រឹងប្រែងលុបបំបាត់អនក្ខរកម្មជូនបងប្អូនជនជាតិភាគតិច
07:34, 27/05/2019
ស្រុក លុកអៀន (ខេត្ត អៀនបាយ) គឺជាទីកន្លែងរស់នៅនៃបងប្អូនជនជាតិភាគតិចជាច្រើន អត្រាអនក្ខរកម្ម (កាមិនចេះអក្សរ) នៅខ្ពស់បង្គួរ។ បើគិតដល់ដំណាច់ឆ្នាំ ២០១៧ ទូទាំងស្រុកនៅប្រមាណ ៨,២៤% បងប្អូនជនជាតិភាគតិចដែលស្ថិតក្នុងវ័យពី ១៥ - ៦០ ឆ្នាំមិនទាន់ចេះអក្សរ។
ដើម្បីលើកកម្ពស់កម្រិតការ យល់ដឹងរបស់ប្រជាជនជាជំហានៗ ស្រុក លុកអៀន បានជំរុញខ្លាំងក្លាការផ្សព្វផ្សាយ ចលនាបងប្អូនជនជាតិភាគតិចដែលមិនទាន់ចេះអក្សរឱ្យចូលរួមបណ្ដាថ្នាក់រៀនលុប បំបាត់អនក្ខរកម្ម។
ទិដ្ឋភាពថ្នាក់រៀនបំបាត់អនក្ខរកម្មនៅភូមិ ៤ វ៉ាន ឃុំ ភុកលើយស្រុក លុកអៀន

ក្នុង ៩ ខែដើមឆ្នាំ ២០១៨ ស្រុកបានបើកថ្នាក់លុបបំបាត់អនក្ខរកម្មចំនួន ៣ តាមរូបភាពសង្គមូបនីយកម្មលោកគ្រូ អ្នកគ្រូបង្រៀនលើស្មារតីស្ម័គ្រចិត្ត។ សិស្សនៃថ្នាក់រៀនភាគច្រើន គឺស្រ្តីភេទក្នុងវ័យពី ២៥ - ៥០ ឆ្នាំ។ ក្រោយមួយរយៈពេលចូលរួម សិក្ខាកាមទាំងឡាយបានចេះបញ្ចេញសំឡេងអាចសរសេរឈ្មោះខ្លួននិងជឿជាក់លើសាមីខ្លួនជាងពេលដែលជួបប្រាស្រ័យជាមួយ សហគមន៍។
អតីតយុទ្ធជន ដូមិញបាន ណែនាំមាមីងបងប្អូនជនជាតិភាគតិចសរសេរអក្សរ

ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាជន ស្រុក លុកអៀន បានជំរុញខ្លាំងក្លាការផ្សព្វផ្សាយ ចលនាអ្នកដែលមិនទាន់ចេះអក្សរអោយចូលរួមបណ្តាថ្នាក់រៀន
លុបបំបាត់អនក្ខរកម្ម

លុកអៀន ខិតខំប្រឹងប្រែងដល់ឆ្នាំ ២០២០ សម្រេចបានស្តង់ដារ បំបាត់អនក្ខរកម្មនៅកម្រិតលេខ ២ នៅតាម ២២ ក្នុង ២៤ ឃុំ ទីរួមស្រុកលើកកម្ពស់អត្រាអ្នកចេះអក្សរក្នុងវ័យពី ១៥ -៦០ ឆ្នាំឡើងដល់កម្រិត ៩៤%៕
ឌិញធុយ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖