Thứ 3, 20/08/2019, 1:33 GMT+7
ខេត្ត ដាក់ឡាក់ ខិតខំប្រឹងប្រែងក្នុងការងារបង្ការ ទប់ស្កាត់ជំងឺគ្រុនចាញ់
10:37, 24/07/2019
គ្រុនចាញ់គឺជាជំងឺឆ្លង ងាយរាតត្បាត ជាធម្មតាប្រមូលផ្តុំនៅតំបន់ព្រៃភ្នំ។ ជារៀងរាល់ឆ្នាំ មូលដ្ឋានទាំងឡាយក្នុងតំបន់នេះតែងតែប្រឈមនឹងចំនួនអ្នកជំងឺគ្រុនចាញ់កើនឡើងខ្ពស់។ 
គិតតែពីខែ មករា ឆ្នាំ ២០១៩ ដល់ដើមខែ ឧសភា កន្លងទៅថ្មីៗនេះ ខេត្ត ដាក់ឡាក់ បានកត់ត្រាមានជំងឺគ្រុនចាញ់ចំនួន ២៦៣ ករណី ប្រមូលផ្តុំនៅបណ្តាស្រុក៖ អៀការ៍ ក្រុងណាំង បួនដូន។ 
កម្មាភិបាល​មណ្ឌលសុខភាព​ឃុំ​ ​គឺ​ហ្វេ​ ​ស្រុក​ ​អៀ​ការ៍​ ​(​ខេត្ត​ ​ដាក់​ឡាក់​)​ ​ឆ្លុះ​ពិនិត្យ​រក​ប៉ារ៉ាស៊ីត​ជំងឺគ្រុនចាញ់​

មូលហេតុបណ្តាលអោយចំនួនអ្នកជំងឺគ្រុនចាញ់កើនឡើងគឺដោយសារតែបងប្អូនជនរួមជាតិចូលទៅក្នុងព្រៃ ដេកក្នុងចម្ការ រស់នៅក្នុងតំបន់ដែលមានជំងឺគ្រុនចាញ់កំពុងកើតឡើង...។ពេលកើតជំងឺគ្រុនចាញ់ បងប្អូនជនជាតិមិនទៅកាន់មណ្ឌលសុខភាពដើម្បីទទួលបានការព្យាបាលដោយទាន់ពេលវេលា។ 
កម្មាភិបាល​សុខភាព​ខេត្ត​ ​ដាក់​ឡាក់​ ​ជំរុញ​ការឃោសនា​ដើម្បី​បង្កើន​ការយល់​ដឹង​របស់​បងប្អូន​ជនជាតិ​អំពី​វិធានការ​បង្ការ​ ​ទប់ស្កាត់​ជំងឺគ្រុនចាញ់​

កម្មាភិបាលធ្វើការងារបង្ការ ទប់ស្កាត់ជំងឺគ្រុនចាញ់នៅបណ្តាញមូលដ្ឋានមិនទាន់ឆ្លើយតបបានតម្រូវការបណ្តាលអោយមានការត្រួតពិនិត្យ ការគ្រប់គ្រងបង្ការ ទប់ស្កាត់ជំងឺគ្រុនចាញ់នៅមូលដ្ឋាននៅជួបការលំបាកលំបិននិងបញ្ហាប្រឈមជាច្រើន។
ការ​ព្យាបាល​អ្នកជំងឺ​កើត​គ្រុនចាញ់​នៅ​មន្ទីរពេទ្យ​ពហុ​ព្យាបាល​ ​៣៣៣​ ​នៅ​ស្រុក​ ​អៀ​ការ៍​ ​(ខេត្ត​ ​ដាក់​ឡាក់​)​
 
ប្រឈម​នឹង​ការ​វិ​វត្តិ​ដ៏​ស្មុគស្មាញ​នៃ​ជំងឺគ្រុនចាញ់​ ​ផ្នែក​សុខាភិបាល​ខេត្ត​ ​ដាក់​ឡាក់​ ​បាន​បញ្ជា​បណ្តា​អង្គភាព​ចំណុះ​ស្រុក​ ​ទីរួមខេត្ត​ ​ទីក្រុង​ ​ទាំងអស់​បង្កើន​ការ​ត្រួតពិនិត្យ​ ​រក​ឃើញ​រោគវិនិច្ឆ័យ​និង​ព្យាបាល​ដោយ​ទាន់ពេល​វេលា​ចំពោះ​អ្នកជំងឺ​ ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ​ជំរុញ​ខ្លាំងក្លា​ការឃោសនា​ ​បង្កើន​ការយល់​ដឹង​អោយ​បងប្អូន​ជនជាតិ​អំពី​វិធានការ​បង្ការ​ ​ទប់ស្កាត់​ជំងឺគ្រុនចាញ់​ ​កំណត់​បណ្តា​ចំណុច​ដែល​មាន​ ​ប៉ារ៉ាស៊ីត​ ​ជំងឺគ្រុនចាញ់​ដើម្បី​ចាត់ការ​​ហ្មត់ចត់​ប្រភព​ជំងឺ​ ​ផ្តល់​ឱសថ​បាន​គ្រប់គ្រាន់​សម្រាប់​ជំងឺគ្រុនចាញ់​អំពី​ចំនួន​និង​ប្រភេទ​សារធាតុគីមី​សម្រាប់​ការពិសោធន៍​អោយ​មណ្ឌលសុខភាព​ទាំងឡាយ​.​.​.​៕​
ទន់​អាញ់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖