Thứ 3, 26/03/2019, 16:5 GMT+7
ខេត្ត ដាក់ឡាក់ ផ្ដោតជាសំខាន់លើការងារចងក្រងឯកសារបង្ហាត់ បង្រៀននិងរៀនភាសា អេដេ
17:46, 17/03/2019
ខេត្ត ដាក់ឡាក់ បច្ចុប្បន្នមានបងប្អូនជនជាតិ អេដេ ប្រមាណ ៣០០.០០០ នាក់។ ដើម្បីជួយដល់ប្អូនៗ សិស្សសាលាដែលជាកូនក្មួយនៃបងប្អូនជនជាតិងាយស្រួលក្នុងការអាន ងាយយល់ ព្រមទាំង លើកកម្ពស់គុណភាពមុខវិជ្ជាផ្សេងៗ ក្នុងប៉ុន្មានឆ្នាំកន្លងទៅមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្ត ដាក់ឡាក់ បានសហការជាមួយបណ្ដា ស្ថាប័នឯកទេសដើម្បីបោះពុម្ពនិងបោះពុម្ព ផ្សាយបណ្តាសំណុំឯកសារជាភាសា អេដេ រួមមាន៖
សៀវភៅវេយ្យាករណ៍ សៀវភៅលំហាត់និងសៀវភៅហាត់សរសេរ សៀវភៅរឿងជាទ្វេភាសា អេដេ - វៀតណាម ជាពិសេសសៀវភៅសិក្សាសម្រាប់កម្រិតបឋមសិក្សាឯកសារជាគំរូសាកពិសោធន៍សម្រាប់កម្រិតមធ្យមសិក្សាបឋមភូមិនិងវចនានុក្រម វៀតណាម - អេដេ ដោយមាន ៨.៥០០ វាក្យសព្ទដែលរៀបតាមលំដាប់នៃតួអក្សរ...។ 
ម៉ោងហាត់សរសេរអក្សរ អេដេ របស់ប្អូនៗ សិស្សសាលាបឋមសិក្សា អៀបុង ឃុំ
អៀបុង ស្រុក ក្រុងអាណា ខេត្ត ដាក់ឡាក់
 
ការស្រាវជ្រាវ ចងក្រងនិងផ្លាស់ប្តូរថ្មីនូវឈុតសៀវភៅនិងឯកសារទាំងអស់ជាភាសា អេដេ បានរួមចំណែកលើកកម្ពស់គុណភាពក្នុងការបង្រៀននិងការរៀនភាសា អេដេ

អ្នកឯកទេសនៃការិយាល័យស្រាវជ្រាវអប់រំសិស្សានុសិស្ស ជនជាតិចំណុះមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្ត ដាក់ឡាក់ ស្រាវជ្រាវចងក្រងឯកសារបង្រៀន និងរៀនភាសា អេដេ

ខ្លឹមសារនិងទ្រង់ទ្រាយនៃឈុតសៀវភៅទាំងអស់ត្រូវបាន ផ្លាស់ប្តូរថ្មីសមស្របនឹងវប្បធម៌ ប្រពៃណីនិងស្ថានភាពជាក់ស្តែងនៃការបង្រៀននិងការរៀនភាសា អេដេ នៅលើភូមិសាស្រ្ត។ ការស្រាវជ្រាវ ចងក្រងនិងផ្លាស់ប្តូរថ្មីនូវឈុតសៀវភៅនិងឯកសារទាំងឡាយជាភាសា អេដេ បានរួមចំណែកយ៉ាងសកម្មដល់ការអភិរក្សនិងការពង្រីកនូវភាសានិយាយ អក្សរជនជាតិ ព្រមទាំងលើកកម្ពស់គុណភាពនៃការបង្រៀននិងការរៀនភាសាអេដេ៕
យឿងយ៉ាង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖