Thứ 3, 21/05/2019, 20:35 GMT+7
ខេត្ត ហាយ៉ាង អនុវត្តបច្ចេកវិទ្យាព័ត៌មាន ទៅក្នុងការគ្រប់គ្រងផ្នែកអប់រំ
15:21, 23/10/2018
ផ្នែកអប់រំនិងបណ្តុះបណ្តាលខេត្ត ហាយ៉ាង តែងតែផ្តោតជាសំខាន់ទៅលើការដំណើរការអនុវត្តដោយព្រមៗ គ្នាប្រសិទ្ធភាពនៃការអនុវត្តប ច្ចេកវិទ្យាព័ត៌មានទៅក្នុងការគ្រប់គ្រង បង្ហាត់បង្រៀននិងរៀនសូត្រ។
បច្ចុប្បន្នមាន ១០០% នៃបណ្ដាមូលដ្ឋានអប់រំ សាលារៀននានាដែលប្រើប្រាស់ផ្នែកទន់ (software) គ្រប់គ្រងត្រូវបានប្រដាប់ដោយបន្ទប់កុំព្យូទ័រតភ្ជាប់នឹងបណ្តាញ អ៊ីនធឺណិតមាស៊ីនបញ្ចាំង ជួយឲ្យគ្រូបង្រៀនស្វែងរកមើលឯកសារ រៀបរៀងគម្រោងមេរៀននិងពន្យល់បង្រៀនដោយឯកសារ បង្រៀនអេឡិចត្រូនិក។
ម៉ោងរៀនអនុវត្តជាក់សែង្ត មុខវិជ្ជាព័ត៌មានវិទ្យារបស់សិស្សថ្នាក់ទី ១១ វិទ្យាល័យអន្តេវាសិកជនជាតិខេត្ត ហាយ៉ាង

១០០% មូលដ្ឋានអប់រំ សាលារៀននានានៅខេត្ត ហាយ៉ាង បានប្រដាប់ដោយបន្ទប់រៀន កុំព្យូទ័រតភ្ជាប់នឹងបណ្តាញអីុនធឺណិត

ម៉ោងរៀនភាសា អង់គ្លេស នៅបន្ទប់ Lab របស់សិស្សថ្នាក់ទី ៨ អនុវិទ្យាល័យ អៀនបៀន (ខេត្ត ហាយ៉ាង)

ថ្នាក់មតេយ្យអាយុ ៤ ឆ្នាំ នៃសាលាមតេយ្យ ហ្វាហុង (ខេត្ត ហាយ៉ាង) សោមនស្សរីករាយនឹងម៉ោងរៀនដែលប្រើប្រាស់ឧបករណ៍មាស៊ីនបញ្ចាំង

ការអនុវត្តបច្ចេកវិទ្យាព័ត៌មានទៅក្នុងម៉ោងរៀនបង្កើតបាននូវការជក់អារម្មណ៍អោយសិស្ស ជំនួយអោយប្អូនៗ ក្ដាប់បានមេរៀនឆាប់រហ័សជាង មានលក្ខខណ្ឌបើកទូលាយនិងក្តាប់ជាប់ជាងនូវចំណេះវិជ្ជា ទាំងអស់ដែលបានរៀន ជាជំហានៗ ឆ្លើយតបបាននឹងតម្រូវការ ផ្លាស់ប្តូរថ្មីវិធីសាស្ត្របង្ហាត់បង្រៀននិងរៀនសូត្រ ផ្លាស់ប្តូរថ្មីការប្រឡងនិងវាយតម្លៃគុណភាពអប់រំ៕
មិញគ្វៀត
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖